អេននី ហ្សាម តារាចម្រៀងស្រីប្រចាំផលិតកម្មថោន ដែលជាតារាស្រីសម្លេងធ្ងន់មួយរូប មានបទពិសោធន៍ខ្ពស់។ មួយរយៈក្រោយនេះកញ្ញា អេននី ហ្សាម ហាក់មិនសូវចេញមុខក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ ព្រោះតែរវល់ជាមួយភារកិច្ចផ្ទាល់ខ្លួន។ ស្រាប់តែមុននេះបន្តិចនាងបានចេញចម្រៀងថ្មីមួយបទជាចង្វាក់រាំវង់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះតែម្តង។

បើទោះបីជាមិនសូវមានវត្តមានក្នុងសិល្បៈក្តី តែបទចម្រៀងថ្មីចង្វាក់រាំវង់មួយបទរបស់កញ្ញា អេននី ហ្សាម ចំណងជើងថា “គូព្រេងខ្ញុំអ្នកខេត្តណា” ហាក់ទទួលបានការគាំទ្រពីបងប្អូនមហាជនជាច្រើនតាមរយៈបណ្តាញសង្គម និងប្រព័ន្ធយូធូប ព្រោះតែជាចង្វាក់ប្រពៃណី មិនបែកស្លុយ សាកសមនឹងចម្រៀងប្រពៃណីខ្មែរ។ បញ្ជាក់ឲ្យដឹងផងដែរថាបទនេះដែរ និពន្ធឡើងដោយកញ្ញា ស៊ិន ធារី និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង។ តោះមកស្តាប់ទាំងអស់គ្នាតែម្តង!