កាលពីថ្មីៗនេះលោក ផែន បូទី តារាចម្រៀងនិងអ្នកធ្វើបទភ្លេងមួយរូបត្រូវរងព្យុះរិះគន់យ៉ាងដំណំពីមហាជន ក្រោយចេញបទលំនាំមរតកដើមរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន។ តែរឿងរ៉ាវនេះក៏បានបញ្ចប់នឹងស្ងប់ស្ងាត់ទៅវិញក្រោយរូបលោក ព្រមទាំងអ្នកនិពន្ធ បានចេញមុខសុំទោសជាសាធារណៈ និងលុបចម្រៀងមួយបទនោះចោល។

ស្រាប់តែពេលនេះលោក បូទី បានធ្វើឲ្យប្រិយមិត្តជាច្រើនងាកមកចាប់អារម្មណ៍ព្រមទាំងកោតសរសើរឡើងវិញក្រោយបានចាប់ដៃគូជាមួយលោក Jay Chan តារាចម្រៀង Cover នៅលើប្រព័ន្ធយូធូប បកស្រាយរួមគ្នាឡើងវិញនូវបទមរតកដើមរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត ចំណងជើងថា “ម៉ៅអើយ! ស្រីម៉ៅ”។ តាមរយៈបទចម្រៀងមួយបទនេះបានធ្វើឲ្យមហាជនលាន់មាត់សរសើរចាប់អារម្មណ៍ជាមួយការរៀបចំថត ជាបែបខ្មែរបុរាណ និងសម័យលាយឡំគ្នាបានយ៉ាងស្រស់ស្អាត និងពីរោះមួយបែប។ ដើម្បីដឹងច្បាស់ស្តាប់ និងទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖