ពេជ្រ សោភា តារាចម្រៀងនិយមលេងស្ទាយន៍ និងមានសមត្ថភាពខ្ពស់ផ្នែកវិស័យតន្ត្រី។ តារាស្រីដែលមានប្រវត្តិជូរចត់ តែអាចឈរបានយ៉ាងរឹងមាំក្នុងរង្វង់សិល្បៈអស់រយៈពេល១៥ឆ្នាំ ដោយមិនរង្គោះរង្គើរូបនេះ តែងធ្វើឲ្យបងប្អូនមហាជនជាច្រើនលង់ស្រលាញ់តាមរយៈស្នាដៃចម្រៀងថ្មីៗ និងភាពក្រមិចក្រមើមរបស់នាង។

ថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានទាក់ទាញចំណាប់អារម្មណ៍ពីបងប្អូនមហាជនជាថ្មីម្តងទៀតដោយបានបង្ហោះវីដេអូឃ្លីបខ្លី ដែលខ្លួនរាំបទថ្មីចំណងជើងថា “ទីទុយ” ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ឃ្យូតៗគួរឲ្យស្រលាញ់។ បទថ្មីនេះដែលក៏ហាក់កំពុងតែទទួលបានកាគាំទ្រពីប្រិយមិត្តជាច្រើនដោយមានការចែករំលែក និងការរាំ Cover ពេញបណ្តាញសង្គមតែម្តង។ គួរបញ្ជាក់ឲ្យដឹងដែរថាឆ្នាំនេះ ពេជ្រ សោភា ហាក់មិនបន្ធូរដៃដល់តារាដទៃសោះឡើយ ដោយរូបនាងបានត្រៀមចម្រៀងជាច្រើនបទសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជាមួយនឹងស្ទាយន៍ថ្មីៗ អមជាមួយភាពច្នៃប្រឌិតប្លែកៗ។ ដើម្បីដឹងច្បាស់ថាគាត់គួរឲ្យស្រលាញ់ និងបទចម្រៀងថ្មីរបស់គាត់គួរឲ្យចាប់អារម្មណ៍ដូចម្តេចខ្លះ មកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖