នីកូ តារាចម្រៀងប្រុសដែលបងប្អូនបានស្គាល់ច្បាស់ជាតារាម្នាក់ដែលពូកែលេងស្ទាយន៍ ជាពិសេសគឺរាល់បទចម្រៀងរបស់លោកសុទ្ធតែទទួលបានការគាំទ្រមិនធម្មតា។ តារាប្រុសវ័យក្មេងរូបសង្ហារ ថែមទាំងមានសមត្ថភាពខ្ពស់ ដែលអាចឆក់យកចិត្តប្រិយមិត្តជាច្រើននាក់ ជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។

ជាក់ស្តែងបទថ្មី “Like 1” របស់លោកហាក់កំពុងតែទទួលបានការគាំទ្រជាច្រើនសន្ធឹកសន្ធាប់ពីមហាជន ដោយមានការចែករំលែកពេញបណ្តាញសង្គម ព្រោះតែចង្វាក់ភ្លេងថ្មីរាំសប្បាយៗ ស្ទាយន៍ប្លែកៗ ថែមទាំងមានការចូលរួមសម្តែងសុទ្ធតែតារាល្បីដូចជាលោក យ៉ារ៉ូ, កញ្ញា ពេជ្រ សូលីកា និង កញ្ញា ឌី សូនីត្តា ដែលធ្វើឲ្យ MV មួយបទរបស់លោកហាក់កាន់តែរស់រវើក។ តោះចង់ដឹងច្បាស់មកមើល MV បទ “Like 1” របស់លោក នីកូ ទាំងអស់គ្នា!