រដូវកាលចូលឆ្នាំខ្មែរ ហាក់កំពុងតែកៀកមកបង្កើយៗហើយ ដោយតារាប្រុសស្រី និងផលិតកម្មចំរៀងស្រុកខ្មែរហាក់មមាញឹកដកឃ្លាមិនរួច ដើម្បីផលិតបទចម្រៀងថ្មីៗរបស់ខ្លួន។ គេសង្កេតឃើញថាតារាប្រុសស្រីជាច្រើននាក់ក៏កំពុងតែបង្អួតស្នាដៃចម្រៀងរបស់ខ្លួនបណ្តើរៗពេញបណ្តាញសង្គម ដោយឡែកអ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងស្រីមួយរូបប្រឡូកសិល្បៈអស់រយៈពេល១៥ឆ្នាំ ហាក់កំពុងតែមានសន្ទុះខ្លាំងមិនធម្មតានោះទេ។

តារាស្រីរូបនេះត្រូវបានមហាជនជាច្រើនកោតសរសើរ និងវាយតម្លៃថាជាមនុស្សខិតខំប្រឹងប្រែងតស៊ូជាពិសេសចំពោះការងារតែម្តង ដោយឆ្នាំនេះនាងហាក់មិនបន្ធូរដៃឲ្យតារាប្រុសស្រីណាឡើយ ព្រោះតែបទចម្រៀងថ្មីៗរបស់នាងជាច្រើនបទសម្រាប់អបអរសាទរចូលឆ្នាំខ្មែរ ហាក់កំពុងតែវាយលុកខ្លាំងពេញបណ្តាញសង្គម។

អ្វីដែលបងប្អូនភាគច្រើនចាប់អារម្មណ៍កាន់តែខ្លាំងចំពោះអ្នកនាង ពេជ្រ សោភា នោះគឺឆ្នាំនេះនាងបានសហការជាមួយ Team ថ្មស្អុយ ដើម្បីធ្វើបទភ្លេងសម្រាប់ចម្រៀងថ្មីៗរបស់នាងជាច្រើនបទ ជាក់ស្តែងដូចជាបទ “ប្រុសមុខក្រញ៉ូវ” ដែលទើបនឹងចេញថ្មីៗនេះជាដើម។ បទថ្មីនេះ ហាក់ទទួលការគាំទ្រមិនចាញ់បទមុនៗដែលអ្នកនាងសហការជាមួយ Team ថ្មស្អុយ ប៉ុន្មាននោះទេ ដោយស្នាដៃរបស់ពួកគាត់សុទ្ធសឹងកំពុងតែពេញនិយមពីបណ្តាលសំណាក់មិត្តយុវវ័យអ្នកគាំទ្រតែម្តង។ ខាងក្រោមនេះសុទ្ធសឹងតែជាបទដែលអ្នកនាង ជាមួយTeam ថ្មស្អុយ បានសម្រិតសម្រាំងឡើង តោះស្តាប់ទាំងអស់គ្នា!