បេក្ខជនមួយរូបមកពីតំបន់ Pomona រដ្ឋ California បានធ្វើអោយគណៈកម្មការសរសើរមិនដាច់ពីមាត់នូវទេពកោសល្យដ៏ល្អឯកដែលកម្របានឃើញនៅក្នុងការប្រកួត American Idol កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។ លោក Alejandro Aranda​ មានអាយុ ២៤ឆ្នាំ ជាអ្នកលាងចាន និងបម្រើការតាមផ្ទះមួយរូប ដែលមានចរិកលក្ខណៈស្លូតបូត ស្រគត់ស្រគំ​ ប៉ុន្តែមានសមត្ថភាពដ៏អស្ចារ្យដែលធ្វើអោយគណៈកម្មការទាំងបីរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតស្ទើតែមិនជឿនឹងអ្វីដែលបេក្ខជនរូបនេះបានបង្ហាញ។ មិនតែប៉ុណ្ណោះគណៈកម្មការបានសរសើរដល់រូបលោកថា អាចនិងក្លាយជាម្ចាស់ពាននៅរដូវកាលនេះទៀតផង។​

យ៉ាងណាមិញនៅក្នុងការប្រគួតនេះដែរ បេក្ខជនស្រគត់ស្រគំមួយរូបនេះបានជ្រើសរើសយកការសម្ដែង ដោយច្រៀងអមជាមួយនិងការលេងឧបករណ៍​តន្រ្តីហ្គីតា​ ជាមួយនិងបទដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់មានចំណងជើងថា ” out loud​ “បានយ៉ាងល្អមិនថា ការប្រើប្រាស់បច្ចេកទេសសំលេង ការនិពន្ធបទភ្លេង និងទំនុកច្រៀងជាដើម។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះលោក​ Alejandro Aranda​​​ ក៏អាចលេងឧបករណ៍ព្យាណូបានយ៉ាងល្អផងដែរ​​ ដោយសារតែទេពកោសល្យដ៏បុិនប្រសព្វទាំងនេះហើយ ធ្វើអោយរូបលោកទទួលបានការកោតសរសើរមិនដាច់ពីមាត់​ និងទទួលបានស្រោមសំបុត្រមាសដើម្បីទៅប្រកួតនៅវគ្គបន្ទាប់ទៀត។ ចង់ដឹងថាការបង្ហាញសមត្ថភាពនោះមានភាពអស្ចារ្យក្នុងកម្រិតណា សូមទស្សនាវីដេអូនៅខាងក្រោម៖