សង្គម
  • កីឡាករប្រដាល់ថៃ Buakaw Banchamek បន្តការសិក្សាថ្នាក់អនុបណ្ឌិតដើម្បីយកចំណេះដឹងអភិវឌ្ឍន៍អាជីវកម្មខ្លួន ព្រោះតែយល់ថាអាជីពជាអ្នកប្រដាល់មិនមានភាពស្ថិតស្ថេររហូតនោះឡើយ
    សង្គម
    សង្គម September 6, 2019 Komsan

    Buakaw Banchamek កីឡករប្រដាល់ល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃដែលមានប្រជាប្រិយភាពព្រោះតែមានភាពអំណត់តស៊ូអត់ធ្មត់។ ថ្មីៗនេះកីឡាករប្រដាល់រូបនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ក្រោយគេប្រកាសនឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យមេចូ ប្រទេសថៃ។ កីឡាករប្រដាល់ដែលមានអាយុ ៣៧ឆ្នាំរូបនេះបានព្រមបើកបង្ហាញពីមូលហេតុឲ្យដឹងថាខ្លួនបានសម្រេចចិត្តជ្រើសរើសបន្តការសិក្សា ព្រោះដើម្បីចង់យកចំណេះដឹងដែលខ្លួនមានមកធ្វើជាប្រយោជន៍ដើម្បីជួយសង្គម ព្រមទាំងធ្វើការអភិវឌ្ឍន៍អាជីវកម្មរីសតដែលខ្លួនកំពុងកាន់កាប់ផងដែរ។ លោក Buakaw Banchamek គឺជាកីឡាករប្រដាល់មួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ដោយលោកបានបញ្ចប់ការសិក្សាជាច្រើនជំនាញ មានទាំងជំនាញគ្រប់គ្រងរដ្ឋបាលទូទៅ ទេសចរណ៍ កសិកម្មបែបវិទ្យាសាស្ត្រ និងចម្រុះ ហើយក៏ជាកីឡាករប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ល្បីឈ្មោះផងដែរ។ លោកគឺជាកូនកសិករស្រុកស្រែមួយរូបដែលកើតមកក្នុងគ្រួសារមានជីវភាពមធ្យម លោកជាមនុស្សស្រលាញ់ចំណេះដឹង និងគោរពឪពុកម្តាយ លោកបានតស៊ូរហូតបានបើករីសតឈ្មោះថា Buakaw Village ដោយរីសតមួយនេះមានកន្លែងយ៉ាងសម្បូរបែបជាច្រើនដូចជា ក្លឹបហាត់ប្រដាល់បែបបុរាណថៃ កន្លែងសម្រាកលំហែកម្សាន្ត ព្រមទាំងចម្ការកសិកម្ម និងដំណាំស្រូវដែលលោកជាអ្នកដាំដុះ និងថែរក្សាដោយផ្ទាល់។ លោកបាននិយាយថា៖ ឪពុកម្តាយខ្ញុំជាកសិករធ្វើស្រែ

  • ក្រុមយុវជនសំរាម គ្រោងបង្កើតក្រុមថ្មីមួយឈ្មោះថា “យុវជនផ្លាស្ទិក” ដែលកំពុងត្រូវការយុវជនស្ម័គ្រចិត្តចូលរួមជាមួយលក្ខខណ្ឌងាយៗ តែមានប្រយោជន៍ខ្លាំងដល់ការជួយសង្គម
    សង្គម
    សង្គម September 4, 2019 Komsan

    ដូចដែលបងប្អូនមួយចំនួនបានដឹងស្រាប់ហើយថា ក្រុមយុវជនសំរាម គឺជាក្រុមស្ម័គ្រចិត្តជួយសង្គមដោយការប្រមូលសំរាម និងសម្អាតបរិស្ថាន ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ ថ្មីៗនេះដែលតាមរយៈប្រភពលោក សាន់ ដារ៉ាវីត បានឲ្យដឹងថា៖ «គំរោងបង្កើតក្រុមយុវជនផ្លាស្ទិក ដែលពិភពលោកមិនទាន់មាន សង្ឃឹមថាកម្ពុជា ជាប្រទេសដំបូងដែលអាចធ្វើរឿងនេះបាន។ យើងត្រូវការយុវជនស្ម័គ្រចិត្តជាច្រើនដើម្បីចូលរួមបង្កើតកំណត់ត្រាពិភពលោកនេះជាមួយក្រុមយើងខ្ញុំ។ ខ្ញុំនឹងធ្វើអោយពិភពលោកបានស្គាល់កម្ពុជាតាមរយៈសកម្មភាពមួយនេះ សូមជួយស៊ែរ ព័ត៌មានមួយនេះផង។ https://m.me/join/AbaD1GUBnk7ad0Ta នេះជា Link group របស់យុវជនផ្លាស្ទិក លក្ខខណ្ឌក្នុងការចូលរួមគឺ មានចិត្តចង់ជួយគ្នា ឬ ចូលចិត្តជួយគ្នា និង គាំទ្រលើកកំពស់លើការចែករំលែក។ សូមជួយចែករំលែកគំរោងនេះដល់មិត្តភក្តិ បងប្អូនរបស់អ្នកផង! រង់ចាំវីដេអូ ឆាប់ៗនេះ..»៕

  • ផ្ទុះការកោតសរសើរពេញបណ្តាញសង្គមដល់ក្រុមនិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន ដែលបានរៀបចំម៉ូដែលគំរូនៃវត្តអារាមបែបទេសចរណ៍បុរាណខ្មែរ យ៉ាងស្រស់ស្អាត
    សង្គម
    សង្គម September 3, 2019 Komsan

    ថ្មីៗនេះផ្ទុះការចែករំលែក និងកោតសរសើរពេញបណ្តាញសង្គមដល់ក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន ដោយពួកគេបានធ្វើការសិក្សាគម្រោងវត្តអារាមបែបទេសចរណ៍ខ្មែរ និងបានច្នៃម៉ូដែលគំរូនៃវត្ត ព្រះមុជ្ជលិន្ន បានយ៉ាងស្រស់ស្អាតមិនសរសើរមិនបាន។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Vonghong Chiv បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «សិក្សាគម្រោង: វត្ដអារាមបែបទេសចរណ៍បុរាណខ្មែរ ផ្នែក៖ស្ថាបត្យកម្ម ឆ្នាំទី២ ឆមាស២ ជំនាន់ទី១៨ សាស្ត្រាចារ្យ៖ Dy Tymo»។ ជាមួយរូបគម្រោងម៉ូដែលវត្តគំរូរបស់ពួកគេ ហាក់ទាក់ទាញចិត្តដល់មហាជនជាខ្លាំង ព្រោះមិនត្រឹមតែពួកគេអាចតុបតែងបានយ៉ាងល្អស្រស់ស្អាតនោះទេ តែវាក៏ជាការសិក្សាលើប្រធានបទដ៏មានអត្ថន័យមួយនោះគឺ វត្តអារមបែបទេសចរណ៍ខ្មែរ។ តោះសូមពិនិត្យមើលរូបខាងក្រោមនេះ៖ ប្រភពរូប៖ Vonghong Chiv

  • យុវជនសំរាម ប្រកាសស្វែងរកអ្នកចូលរួមដាំផ្កាជាមួយ ដោយគ្រាន់តែចំណាយ៦០០០រៀល ព្រមជាមួយសំបកកង់ឡានម៉ូតូចាស់អាចចូលរួមបានហើយ
    សង្គម
    សង្គម September 3, 2019 Komsan

    គិតមកទល់ពេលនេះគឺអស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមយុវជនសំរាមនៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំសម្អាតសំរាមនៅម្តុំប្រឡាយលូបឹងត្របែក ព្រមទាំងជីកដីដាំផ្កាលម្អសោភ័ណ្ឌភាពតាមបណ្តោយបង្កាន់ដៃប្រឡាយទឹកស្អុយមួយនេះ។ យ៉ាងណាមិញក្រោយពេលមានភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា ដើមផ្កាដែលទើបនឹងរីកស្គុះស្គាយរបស់ក្រុមយុវជនសំរាមត្រូវបានបំផ្លាញខ្ទេចអស់ ព្រោះតែលូស្ទះទឹកមិនហូរ។ ដើម្បីលម្អសោភ័ណ្ឌភាពនៅទីនោះសារជាថ្មី ពេលនេះក្រុមយុវជនសំរាមបានប្រកាសឲ្យបងប្អូនរាល់គ្នាចូលរួមដាំផ្កាជាមួយពួកគាត់។ តាមរយៈលោក សាន់ ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានរៀបរាប់ថា៖ «តោះចូលលុយគ្នាទិញផ្កាហី? មួយគុម្ព ៦០០០រៀល!! ត្រូវការកង់ម៉ូតូចាស់ៗផងដែរ»។ ប្រសិនជាបងប្អូនចង់ចូលរួមជាមួយពួកគាត់អាចទំនាក់ួទំនងទៅទំព័រផ្លូវការរបស់ពួកគាត់ ឬទៅកាន់ទីតាំងផ្ទាល់ដើម្បីសាកសួរព័ត៌មានលម្អិត៕

  • ក្រោយពីល្បីល្បាញក្លាយជា “អច្ឆរិយកម្ពុជា”  ហុង ភារិន ត្រូវបានសប្បុរសជនមានទាំងអ្នកធំ មានមុខមាត់ក្នុងសង្គមជាច្រើនបានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្ត
    សង្គម
    សង្គម September 2, 2019 Komsan

    ចាប់តាំងពីពេលដែលយុវជន ហុង ភារិន ជានិស្សិតអាហារូបករណ៍នៅប្រទេសថៃបានចូលរួមប្រកួតក្នុងកម្មវិធី SUPER 100 និងបង្ហាញសមត្ថភាពពិសេសរហូតទទួលបានរហស្សនាមថាជា អច្ឆរិយកម្ពុជា ពីប្រទេសថៃ ព្រមទាំងមានភាពល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ យុវជនរូបនេះក៏ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនៅកម្ពុជាជាច្រើន ក្នុងនោះ ភារិន ក៏ត្រូវបានអ្នកធំ មានមុខងារជាលោកឧកញ៉ា , លោកជំទាវ ជាច្រើនបានជួបសំណេះសំណាលព្រមទាំងបានធ្វើការឧបត្ថម្ភជាថវិកា និងកោតសរសើរចំពោះយុវជនរូបនេះ ដែលបានតស៊ូរៀនសូត្រទោះមានជីវភាពក្រីក្រ និងមានសមត្ថភាពលើកមុខមាត់ប្រទេស។ ឯកឧត្តម អ៊ូក សោភ័ណ និងលោកជំទាវ ឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន សម្លៀកបំពាក់អាវធំថ្មី ការស្នាក់នៅ និងការហូបចុករយៈពេល៤យប់ ៥ថ្ងៃ ព្រមទាំងថ្លៃសំបុត្រយន្តហោះភ្នំពេញ-បាងកក។ ឯកឧត្តម ហ៊ុន

  • ក្រុម យុវជនសំរាម មានកិត្តិយសនាំអ្នកវិនិយោគកែច្នៃផ្លាស្ទិកពីប្រទេសថៃចូលជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីរៀបចំគម្រោងកែច្នៃ និងសំអាតបរិស្ថាន
    សង្គម
    សង្គម September 2, 2019 Komsan

    កាលពីថ្មីៗនេះក្រុម យុវជនសំរាម បានធ្វើដំណើរទៅប្រទេសថៃដើម្បីពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការសំអាតបរិស្ថាននៅក្នុងក្រុងភ្នំពេញ កាយសំរាមចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក ជាដើម ជាមួយនឹងស្ថាប័ន GTO academy (GIVE TO OTHER) ដែលជារោងចក្រកែច្នៃផ្លាស្ទិកធំមួយក្នុងប្រទេសនេះ។ កិច្ចពិភាក្សាមួយនេះគឺទទួលបានជោគជ័យជាខ្លាំង ដោយក្រុមយុវជនសំរាម ក៏ត្រូវបានបំពាក់ស័ក្តិពីស្ថាប័ន GTO ប្រទេសថៃ ដើម្បីជាការលើកទឹកចិត្តកោតសរសើរផងដែរ។ កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ក្រុមអ្នកវិនិយោគកែច្នៃប្លាស្ទីកដែលនៅប្រទេសថៃបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយក៏បានចូលជួបជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីធ្វើកិច្ចពិភាក្សាពីគម្រោងថែរក្សាបរិស្ថាន និងរើសសំរាមសម្អាតទីក្រុង។ យោងតាមប្រភពលោក សាន់ ដារ៉ាវីត បានរៀបរាប់ឲ្យដឹងថា៖

  • ពុទ្ធោ! លោកយាយជរាហើយងងឹតភ្នែក គ្រាន់តែភ្លេចបិទទ្វារហើយឆ្កែចូលស៊ីម្ហូប ត្រូវកូនប្រសាស្រីដេញចេញពីផ្ទះ កូនប្រុសតែមួយក៏មិនខ្វល់ និយាយទាំងទឹកភ្នែកថាជីវិតចុងក្រោយនេះសុំតែដីក្នុងវត្តសង់ខ្ទមរស់នៅ
    សង្គម
    សង្គម September 2, 2019 Komsan

    ថ្មីៗនេះមានករណីមួយគួរឲ្យរន្ធត់ និងអាណិតអាសូរជាខ្លាំងដោយមានលោកយាយជរាម្នាក់ងងឹតភ្នែកហើយ ត្រូវកូនប្រសារបណ្តេញចេញពីផ្ទះ។ យោងតាមការសម្ភាសន៍រឿងរ៉ាវជាមួយលោកយាយជាមួយនឹងវិទ្យុ ABC លោកយាយបានឲ្យដឹងថា លោកយាយមានឈ្មោះ លោកយាយ ញ៉ក អាយុ៧៤ឆ្នាំ មានទីលំនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកយាយបានឲ្យដឹងថា​ ថ្ងៃមួយនោះលោកយាយបានភ្លេចបិទទ្វារផ្ទះហើយឆ្កែក៏ចូលមកស៊ីម្ហូប ស្រាប់តែត្រូវកូនប្រសារករឿង ដល់ថ្នាក់បណ្តេញលោកយាយចេញពីផ្ទះ ហើយកូនប្រុសតែមួយគត់របស់លោកយាយមិនរវល ធ្វើឲ្យលោកយាយអន់ចិត្តជាពន់ពេក។ លោកយាយបានចេញពីមណ្ឌលគិរីទាំងលំបាកលំបិន រហូតមកដល់ភ្នំពេញ ខណៈធ្វើដំណើរលោកយាយត្រូវគេបោកយកលុយអស់ដោយគេប្រាប់ថាយកលុយគាត់ទៅទិញទឹកក្រូចអោយ ហេីយក៏ទៅបាត់តែម្ដង។ លោកយាយបានមករស់នៅជាមួយនឹង ABC រយៈពេល១ខែ៣ថ្ងៃហើយ ប៉ុន្តែលោកយាយមិនឃើញកូនប្រុសមកតាមរកគាត់ទាល់តែសោះទើបលោកយាយដាច់ចិត្តចេញមុខមកនិយាយ​និងចង់ឲ្យ ABC ទាក់ទងទៅកូនប្រុសដើម្បីជួបតទល់លោកយាយពិបាកក្នុងខ្លួន អន់ចិត្តចំពោះរឿងរ៉ាវដែលបានកើតឡើង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

  • ឧកញ៉ា ស្រី ចាន់ថន ស្កាត់ទៅជួបនិសិ្សតអាហារូបករណ៍ ហុង ភារិន ដល់ប្រទេសថៃ និងបញ្ជាក់ពីរឿងលោកចូលសញ្ជាតិថៃមែន ឬក៏អត់?
    សង្គម
    សង្គម September 1, 2019 Komsan

    ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ខ្ញុំបាទ​ មុននឹងទៅជួបពិភាក្សាការងារ​ ជាមួយភ្ញៀវវិនិយោគទន់ធំ​ៗ ជាមួយជនជាតិថៃ​ បានស្កាត់ជួប​កូនខ្មែរមួយរូប ដែលមានសមត្ថិភាពបញ្ញាដ៏អស្ចារ្យ ជាមុនសិន​ !!! ក្រៅពីញាំកាហ្វេ​ នឹងសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ ថែមទាំងការជជែកគ្នាអំពីការរីកចំរេីនរបស់ប្រទេសកម្ពុជា ប្អូនប្រុស​ ហុង​ ភារិ​ន​ មានការរីករាយសប្បាយចិត្ត​ ព្រោះប្អូនប្រុស​កំពុងសិក្សាផ្នែកអភិវឌ្ឍជនបទស្រាប់។ ទន្ទឹមនេះ លោក ស្រី​ ចាន់ថន​ ក៏មានសេចក្ដីរីករាយ​ ហេីយប្រាប់ថាការងារនេះ​ ពិតជាត្រូវចិត្តបងណាស់​ យេីងគួររួមគ្នាចូលរួមអភិវឌ្ឍប្រទេសជាតិ​យើង ជាពិសេសជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វេី​ ដេីម្បីកុំអោយពួកគាត់ចំណាកស្រុក​ មកធ្វេីការនៅប្រទេសគេ​ ក៏ដូចជាជួយប្អូនប្រុស​