PR
  • ខ្សែភាពយន្តហ្វីលីពីនដែលកំពុងល្បីល្បាញ “សួស្តី ស្នេហា លាសិនហើយ” ពោរពេញដោយស្នេហាដ៏ផ្អែមល្ហែម កម្សត់ទប់ទឹកភ្នែកមិនបាន
    PR
    PR August 29, 2019 Komsan

    ខ្សែភាពយន្តខ្នាតធំដែលកំពុងតែល្បីល្បាញនៅហ្វីលីពីន និងប៉ែកអាស៊ី រឿង “សួស្ដី ស្នេហា លាសិនហើយៗ ឬ Hello, Love, goodbye” បានមកដល់រោងភាពយន្ត Major Cineplex ហើយ។ ខ្សែភាពយន្តនេះសម្តែងដោយតារាស្រីល្បីឈ្មោះកញ្ញា Kathryn Bernardo និងបុរសសង្ហា Alden Richards ដែលអ្នកទាំង២សុទ្ធសឹងតែជាកំពូលតារាប្រចាំប្រទេសហ្វីលីពីន ហើយកំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងបន្ទាប់ពីបានសម្តែងខ្សែភាពយន្តនេះរួមគ្នាជាលើកដំបូង។ សាច់រឿងពោរពេញដោយមនោសញ្ចេតនា បាននិយាយពីតួឯកស្រីឈ្មោះ Joy តែជីវិតនាងមិនដូចនឹងឈ្មោះរបស់នាងឡើយ ដោយនាងជានិស្សិតបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាយិកា ប៉ុន្តែដោយជីវភាពនាងត្រូវមកទីក្រុងហុងកុង ដើម្បីធ្វើការជាអ្នកមើលថែទាំនៅតាមផ្ទះ ហើយរកប្រាក់កម្រៃចិញ្ចឹមគ្រួសារមានឪពុក និងប្អូនប្រុសស្រីទាំង២នៅហ្វីលីពីន។ នាងខិតខំរាល់ថ្ងៃសន្សំប្រាក់ដើម្បីបានចេញទៅផ្លាស់ប្តូរជីវិតធ្វើការជាពេទ្យនៅកាណាដា។ យ៉ាងណាមិញថ្ងៃមួយ Joy