កំសាន្ត
  • សួនផ្កា ថ្មីមួយនៅក្បែរចំការទំពាំងបាយជូរនៅបាត់ដំបង ពិតជាស្រស់ស្អាត ជាពិសេសសម្រាប់មិត្តៗ យុវវ័យដែលនិយមថតរូបជាមួយនឹងទេសភាពផ្កាស្អាតៗច្បាស់ជាមិនខកបំណង
    កំសាន្ត
    កំសាន្ត August 29, 2019 Komsan

    ស្រុកបាណន់៖ ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​កន្លែងទេសចរណ៍វប្បធម៌ មានកន្លែងកម្សាន្តជាច្រើនហើយទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវទិដ្ឋភាពសួនផ្កាមួយកន្លែងដែលមានការរៀបចំតុបតែងដាំផ្កាស្រស់មើលឃើញហើយពិតជាទ្រាំមិនបានចង់ទៅកម្សាន្តថតរូបលេងកម្សាន្ត។ កន្លែងដែលអ្នកលេងបណ្តាញសង្គមបានបង្ហោះនេះមានឈ្មោះ ផ្ទះផ្កា Begonia ដែលមានទីតាំងនៅក្បែរចំការទំពាំងបាយជូរតាមផ្លូវបាណន់ ស្ថិតនៅក្នុងភូមិ​បត់សាលា​ ឃុំឈេីទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង។ សួនផ្កានេះទើបតែរៀបចំសាងសង់ដោយនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕ រូបភាព៖ ចាន់ ថៃឈឿង/A-Pie Pie