ចំណេះដឹង
  • ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាកញ្ចក់អាចឆ្លុះរូបភាពបានច្បាស់ល្អ? មកមើលពីរបៀបក្នុងការផលិតទាំងអស់គ្នា
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    កញ្ចក់ដែលអាចឆ្លុះឃើញរូបភាពបានច្បាស់ល្អ នៅពេលយើងឈរនៅពីមុខវា ដែលយើងតែងតែប្រើសព្វថ្ងៃត្រូវបានច្នៃ និងបង្កើតឡើងឲ្យមានភាពងាយស្រួលប្រើជាងពេលដែលបង្កើតដំបូង ដោយគីមីវិទូជនជាតិអាល្លឺម៉ង់នៅអំឡុងឆ្នាំ ១៨៣៥ ។ វាត្រូវបានគេផលិតចេញពី លោហៈធាតុដូចជា ទង់ដែង លង្ហិន និងសំរិទ្ធជាបន្ទះស្ដើងធំៗ ដែលមានលក្ខណៈដូចបន្ទះក្ដារដែរ។ នាពេលបច្ចុប្បន្នកញ្ចក់ភាគច្រើនត្រូវបានផលិតឡើងដោយប្រាក់ ឬ ការដុតកំដៅអាលុយមីញ៉ូមនៅក្នុងសុញ្ញាភាពមួយ បន្ទាប់មកភ្ជាប់ទៅនឹងកញ្ចក់ត្រជាក់ដែលបាញ់ស្រទាប់ប្រាក់ ឬ អាលុយមីញ៉ូមទៅលើខ្នងកញ្ចក់។ ដើម្បីបានកញ្ចក់ដែលអាចឆ្លុះរូបភាពបានច្បាស់ល្អ គេត្រូវយកផ្ទាំងកញ្ចក់ទៅលាងសម្អាតជាមួយនឹង​ ទឹកដែលលាយសារធាតុគីមី​សម្រាប់សម្អាតស្នាមប្រឡាក់ និងកំទេចសំណរយ៉ាងច្រើនដំណាក់កាល ទើបអាចយកទៅច្នៃធ្វើជាគ្រឿងសង្ហារឹម ឬ សម្ភារៈតុបតែងក្នុងផ្ទះបាន។ តោះទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖​

  • បើចង់ឲ្យកូនកើតមកមានស្បែកសស្អាត អំឡុងពេលពរពោះអ្នកម្ដាយគ្រប់រូប កុំរំលងចំណីអាហារទាំង ៥ មុខនេះ
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    មិនមែនជារឿងចម្លែកទេ ដែលក្នុងអំឡុងពេលពរពោះ ឪពុកម្ដាយគ្រប់រូបតែងតែប៉ងប្រាថ្នាឲ្យកូនៗរបស់ពួកគេ កើតមកក្រៅពីមានសុខភាពល្អ រាងកាយមាំមួន ហើយថែមទាំងមានមុខមាត់ស្អាតៗ សម្បុរសភ្លឺរលោង ទោះបីជាសម្បុររបស់ឪពុកម្តាយទាំងពីរខ្មៅក៏ដោយ។ យោងតាមអ្នកជំនាញខាងស្បែក បង្ហាញថាស្បែករបស់ទារកអាចផ្លាស់ប្តូរបានដោយមិនចាំបាច់អាស្រ័យលើកត្តាហ្សែន ដោយម្ដាយគ្រប់រូបគ្រាន់តែយកចិត្តទុកដាក់តិចតួចទៅលើរបបអាហារប្រចាំថ្ងៃមួយចំនួនដូចជា៖ទី១.បន្លែផ្លែឈើសំបូរដោយវីតាមីន A និង C៖ អាហារដែលសម្បូរទៅដោយវីតាមីន A និង C រួមមានបន្លែ និងផ្លែឈើ ជាពិសេសបន្លែពណ៌ក្រហមដូចជា ការ៉ុត ប៉េងប៉ោះ និងផ្កាខាត់ណាខៀវ ផ្លែក្រូច ផ្លែទំពាំងបាយជូរ ផ្លែប៉ោមជាដើម ដោយវីតាមីន A នឹងការពារកោសិការ epithelial ធ្វើឱ្យស្បែករបស់ទារករលោង ហើយវីតាមីន C

  • ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិ នឹងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    បង្កើតមិត្តភក្កិច្រើនមិនមែនជារឿងពិបាកទេ តែស្វែងរកមិត្តដែលល្អម្នាក់សម្រាប់ជីវិតរបស់យើងទើបជារឿងដែលពិបាក ព្រោះពួកគេមិនត្រឹមតែជួយបង្កើតភាពរីករាយ ការលើកទឹកចិត្ត និងក្ដីស្រលាញ់តែប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាចំណែកមួយដែលធ្វើឲ្យយើងគ្រប់គ្នាមានសុខភាពល្អ ទាំងកាយ និងផ្លូវចិត្ត។ ដូច្នេះហើយទើបការសិក្សាមួយបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិញឹកញាប់ និងមានសុខភាពល្អ ជាងអ្នកដែលឯកោ ហើយមិនសូវចេញក្រៅ។ យោងតាមការសិក្សាបង្ហាញថាមិត្តភក្កិជួយអ្នកក្នុងការស្វែងយល់ពីមនុស្ស ដែលអាចយល់ដឹងពីខ្លួនឯង និងអ្នកដទៃបានច្បាស់ ហើយអ្នកកាន់តែយល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែប្រសើរ ដែលវាជារឿងដ៏ល្អមួយសម្រាប់ស្ថានភាពផ្លូវចិត្តរបស់អ្នក។ ជាមួយគ្នានេះដែរមិត្តភក្កិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរឿងជាច្រើនដូចជា ការវាយតម្លៃរបស់អ្នកទៅលើរឿងអ្វីមួយ ផលប៉ះពាល់វិជ្ជមានទៅលើសុខភាពរាងកាយរបស់អ្នក កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងជៀសវាងជំងឺវង្វេងផងដែរ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ ហើយដើរលេងជាមួយពួកគេឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយបង្កើតអនុស្សាវរីយ៍ថ្មីចែករំលែកក្ដីស្រលាញ់ និងពង្រឹងទំនាក់ទំនងរបស់អ្នក ហើយអ្នកនឹងឃើញថាសុខភាពរបស់អ្នកចាប់ផ្តើមប្រសើរឡើង។ប្រភព៖ Brightside

  • ចំណុចសំខាន់ៗ ដែលអ្នកមិនគួរធ្វើនៅពេលដែលទៅលេងនៅប្រទេសទាំងនេះ
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    ក្រៅពីភាពជឿនលឿន និងការអភិវឌ្ឍន៍ ប្រទេសនីមួយៗលើពិភពលោកតែងតែមានប្រពៃណី និងទំនៀមទម្លាប់ដ៏ត្រចះត្រចង់។ ជាមួយគ្នានេះដែរនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់ពីរបៀបក្នុងការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើ នៅក្នុងប្រទេសមួយចំនួន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ៖ទី១. ប្រទេសថៃ៖ ប្រជាជនថៃមានការគោរព និងស្រលាញ់ព្រះមហាក្សត្រយ៉ាងខ្លាំង ដូច្នេះការដើរជាន់លុយនៅប្រទេសថៃ គឺជារឿងដែលល្មើសនឹងច្បាប់ ព្រោះនៅលើរូបិយប័ណ្ណរបស់ប្រទេសនេះមានរូបព្រះមហាក្សត្រ ដែលពួកគេគិតថាទង្វើនេះជាការប្រាមាថមើលងាយ ស្ដេចរបស់ខ្លួន។ ទី២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីច្រើន ដូចនេះការប្រើដៃឆ្វេងនៅពេល ដោះដូរប្រាក់ កាន់ចំណីអាហារ និងការចាប់ដៃស្វាគមន៍គ្នា គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគេគិតថាដៃឆ្វេងគេប្រើសម្រាប់តែពេលចូលបន្ទប់ទឹកតែប៉ុណ្ណោះ។ទី៣. ប្រទេសអ៉ីតាលី៖ ប្រទេសអ៉ីតាលី មានការយល់ដឹងច្រើនពីប្រភេទកាហ្វេ ដូចនេះអ្នកមិនត្រូវកុម្ម៉ង់កាហ្វេ លាយជាមួយទឹកដោះគោដូចជា កាហ្វេកាពូឈីណូ បន្ទាប់ពីការទទួលទានអាហារពេលព្រឹកនោះទេ ព្រោះការទទួលទានកាហ្វេនៅទីនោះ

  • គន្លឹះសំខាន់ៗ ដែលអ្នកគួរតែយល់ដឹង និងប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ពេលដែលស្នាក់នៅសណ្ឋាគារ
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    នៅពេលដែលអ្នកធ្វើដំណើរទៅកំសាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗ​ អ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលផ្ដល់នូវផាសុកភាព ជាពិសេសគឺផ្ដល់នូវសុវត្ថិភាពខ្ពស់ដល់អ្នក ប៉ុន្តែនៅពេលដែលអ្នកមិនសូវស្គាល់អំពីតំបន់ជុំវិញរបស់អ្នក វាអាចធ្វើឱ្យអ្នកងាយរងគ្រោះពីជនមិនល្អដែលកំពុងតែរកមើលប្រយោជន៍អ្នកផងដែរ។ ដូចនេះមុនពេលធ្វើដំណើរទៅទីក្រុង ឬប្រទេសផ្សេងទៀតអ្នកគួរតែគិតអំពីសុវត្ថិភាពរបស់អ្នកជាមុននៅពេលដែលស្នាក់នៅសណ្ឋាគារដោយអាចសាកល្បងវិធីខាងក្រោម៖ ទី១. ដាក់កែវទឹកនៅជាប់គន្លឹះទ្វារ៖ នៅពេលដែលអ្នកស្នាក់នៅសណ្ឋាគារ អ្នកតែងតែមានការព្រួយបារម្ភពីសុវត្ថិភាពនៅពេលដែលអ្នកគេង ដូចនេះអ្នកអាចសាកល្បងយកកែវដាក់នៅគន្លឹះទ្វារ ប្រសិនបើមាននរណាម្នាក់មានបំណងមិនល្អ បើទ្វារចូលបន្ទប់របស់អ្នកកែវ នឹងធ្លាក់បែក ដែលជាសញ្ញាប្រាប់ឲ្យអ្នកបានដឹង។ ទី២. ជ្រើសរើសបន្ទប់ស្នាក់នៅដែលនៅជាន់ទី២ និងទី៤៖ ការជ្រើសរើសបន្ទប់រវាងជាន់ទី២ និងទី៤ ធ្វើឲ្យអ្នកមានហានិភ័យតិចតួចនៅពេលដែលមានបញ្ហាផ្សេងៗ ដែលកើតមានឡើងដូចជា ការប្លន់ ដែលចោរជាធម្មតាតែងតែសម្រុកចូលជាន់ទីមួយ ឬជាន់ក្រោមពីព្រោះងាយស្រួលក្នុងការគេចចេញ។ ជាពិសេសអ្នកក៏មានភាពងាយស្រួលក្នុងការគេចចេញដូចគ្នា នៅពេលដែលមានអាសន្នដូចជា អគ្គីភ័យជាដើម។ ទី៣.កុំនិយាយលឺៗ នៅពេលដែលអ្នក Check in៖ ជាធម្មតានៅពេលដែលអ្នក

  • ចំណីអាហារ ៥មុខដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក ប្រសិនបើអ្នកញ៉ាំញឹកញាប់ពេក
    ចំណេះដឹង
    ចំណេះដឹង August 30, 2019 Komsan

    ជាការពិតណាស់ការបរិភោគអាហារ គឺជារឿងចាំបាច់ដែលមនុស្សគ្រប់រូបត្រូវាការដើម្បីផ្ដល់នូវថាមពល និងការលូតលាស់ដល់រាងកាយទាំងមូល ជាពិសេសចំពោះសុខភាព។ ប៉ុន្តែប្រសិនបើការបរិភោគអាហារមិនត្រឹមត្រូវ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកជាច្រើនផងដែរ យ៉ាងណាមិញអាហារ ៥ប្រភេទខាងក្រោមនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែករបស់អ្នក ប្រសិនបើញ៉ាំញឹកញាប់ពេក៖ ទី១. គ្រឿងស្រវឹង៖ ប្រសិនបើអ្នកតែងតែទទួលទានគ្រឿងស្រវឹង ជារៀងរាល់ល្ងាចបន្ទាប់ពីការហត់នឿយជាមួយការងារ ធាតុក្ដៅដែលបង្កឡើងពីគ្រឿងស្រវឹង នឹងធ្វើឲ្យបម្រែបម្រួលអរម៉ូនរបស់អ្នកមានការប្រែប្រួល និងស្បែកបាត់បង់ជាតិទឹក ជាហេតុធ្វើឲ្យផ្ទៃមុខរបស់អ្នកកើតមុន ហើយហើម។ ទី២. ស៊ូស៊ី៖ ស៊ូស៊ីជាអាហារដែលពេញនិយមខ្លាំងក្នុងប្រទេសជប៉ុន តែនៅក្នុងអាហារប្រភេទនេះសំបូរទៅដោយជាតិប្រៃ ដែលធ្វើឲ្យស្បែករបស់អ្នកស្ងួត ឆាប់ជ្រីវជ្រួញ ជាពិសេសឆាប់កើតមុន ព្រោះតែជាតិប្រៃស្រូបយកសារធាតុទឹកដែលមានក្នុងស្បែករបស់អ្នក ធ្វើឲ្យផ្ទៃមុខរបស់អ្នកប្រែជាខ្មៅស្រអាប់ និងបង្អាក់ការផលិតកោសិកាផងដែរ។ ទី៣. ទឹកដោះគោ៖ ទឹកដោះគោត្រូវបានគេចាត់ទុកថាសំបូរទៅដោយកាល់ស្យូម និងប្រូតេអ៉ីនដល់រាងកាយ ប៉ុន្តែអ្នកមិនបានដឹងទេថា វាមិនមានផលល្អសម្រាប់ស្បែករបស់អ្នកទេ