សិល្បៈ
  • ណាក់ ស្រីណា សុំឲ្យបងប្អូនកុំយល់ច្រឡំចំពោះរូបនាង ក្រោយមានជនអនាមិកក្លែងបន្លំគណនីហ្វេសប៊ុកនាងបង្កចលាចលពេញបណ្តាញសង្គម
    សិល្បៈ
    សិល្បៈ September 9, 2019 Komsan

    តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។ គួរបញ្ជាក់ឲ្យដឹងដែរថា ណាក់ ស្រីណា បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់កាលពីពេលថ្មីៗនេះដោយនាងបានដើរតួយ៉ាងសមឥតខ្ចោះក្នុងបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។ យោងតាមប្រភពគណនីហ្វេសប៊ុកផ្លូវការរបស់ ណាក់ ស្រីណា បានរៀបរាប់ឲ្យដឹងថា៖ «ជួយ share ផងបងប្អូនដេីម្បីកុំឲ្យមានការយល់ច្រលំ​ ចេញ​ម៉ូតថ្មីមកទៀតហេីយ​ និយាយ​ទៅអាអ្នក Hack នេះ​វាពូកែ​ប្រឌិតខ្លាំងបស់វាណា​! សូមជម្រាបបងប្អូនថា​ Facebook ឈ្មោះ​ Sreyna Nak ដែល​មានដាក់រូបខ្ញុំនេះ​ មិនមែន​ជា​

  • អបអរសាទរ! ទីបំផុត អ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរហើយ
    សិល្បៈ
    សិល្បៈ September 9, 2019 Komsan

    លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា ជាពិធីករ ពិធីការិនីល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមានបទពិសោធន៍យូរឆ្នាំលើវិថីសិល្បៈ ជាអតីតតារាសម្តែងដ៏មានទេពកោសល្យ និងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈខ្មែរបានដឹកដៃគ្នាចូលរោងការហើយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ក្រោយពីមើលចិត្តមើលថ្លើម និងមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំរួចមកទីបំផុត តួអង្គស្រីក្នុងកំពូលខ្សែភាពយន្តល្បីជាងមួយទសវត្សរ៍រឿង “នេសាទក្រពើ” អ្នកនាង ស៊ឹម សូលីកា បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរ ជាមួយលោកអេង រិទ្ធី ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលមានមុខមាត់ក្នុងសង្គមជាច្រើននាក់ ព្រមទាំងសិល្បករ សិល្បការិនីផងដែរ។ មហាជនជាច្រើនបានសម្តែងក្តីជូនពរដល់គូស្វាមីភរិយាថ្មីនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងពេញបណ្តាញសង្គមតែម្តង៕

  • លោក អេ ភូថង ធ្លាប់តែជាកីឡាករប្រដាល់លើសង្វៀនយ៉ាងស្វាហាប់ តែពេលនេះបែរក្លាយជាមនុស្សស្រងូតស្រងាត់ដើរកាន់ឈើច្រត់ទៅវិញ
    សិល្បៈ
    សិល្បៈ September 7, 2019 Komsan

    ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅថ្មីៗនេះលោក អេ ភូថង អតីតកំពូលអ្នកប្រដាល់ដ៏ល្បីរបស់កម្ពុជាបានសម្រាកព្យាបាលជំងឺដែលទំនងជាធ្ងន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជីវភាពលោកក៏ខ្វះខាតកំពុងត្រូវការជំនួយជាថវិកាជាបន្ទាន់។ ក្រោយពេលទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់រួចមកលោក អេ ភូថង ហាក់បានធូរស្បើយច្រើនពីជម្ងឺ ថែមទាំងអាចដើរចេញក្រៅបានផងដែរ តែត្រូវប្រើប្រាស់ឈើច្រត់ ហើយលោកក៏ទទូចសុំគ្រួសារធ្វើបុណ្យ រកផ្លូវព្រះធម៌ដើម្បីរំងាប់អារម្មណ៍ឲ្យស្ងប់ចិត្ត។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា អារី យ៉ា បានរៀបរាប់ឲ្យដឹងថា៖ «ធ្លាប់តែឃើញបងប្រុសនៅលើសង្វៀនយ៉ាងស្វាហាប់និយាយលេងច្រើន តែពេលនេះបងប្រុសក្លាយជាមនុស្ស ស្រងូតស្រងាត់ ចូលចិត្តនៅកន្លែងស្ងាត់ ដៃកាន់ឈើច្រត់ទៅវិញ។ មានតែរកផ្លូវធម៌មករំងាប់ ផ្លូវអារម្មណ៍តែប៉ុណ្ណោះ ទើបបានធូរស្បើយ អាណិតបងប្រុស អេ ភូថង ណាស់ ឈឺហើយនៅទារទៅធ្វើបុណ្យទៀត !!!»។ ក្រោយពីមានការបង្ហោះនេះមានមហាជនដែលជាអ្នកគាំទ្ររបស់លោក អេភូថង បានសម្តែងក្តីអាណិតអាសូរ

  • តារាចម្រៀង Original Song ទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាក្នុងការស្នេីសុំ​ដាក់បញ្ចូល​ កម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី YouTube (Region List) ដើម្បីចៀសវាងពីការយកបង្ហោះបន្ត រំលោភបំពានស្នាដៃ
    សិល្បៈ
    សិល្បៈ September 7, 2019 Komsan

    ថ្មីៗនេះសង្កេតឃើញថាមានការលួចកម្មសិទ្ធិបញ្ញាបទចម្រៀងជាញឹកញាប់ជាពិសេសនៅក្នុងបណ្តាញសង្គម យូធូប ដោយជនខិលខូចភាគច្រើនបានយកវីដេអូ និងចំរៀងទាំងនោះទៅបង្ហោះព្រមទាំងស្នើជាម្ចាស់កម្មសិទ្ធិថែមទៀត។ ដោយមានករណីនេះកើតឡើងជាញឹកញាប់ ហេតុនេះហើយបានជា អ្នកនាង អេដា លោក សូរិយា និងផលិតករវ័យក្មេងកញ្ញា រិទ្ធី លំអរពេជ្រ បានទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាក្នុងការស្នេីសុំ​ដាក់បញ្ចូល​ កម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី YouTube (Region List)ដើម្បីរក្សាការពារទាមទារអោយបាននូវកម្មសិទ្ធិបញ្ញានៃស្នាដៃចម្រៀង ចៀសវាងពីការយកបង្ហោះបន្ត រំលោភបំពានស្នាដៃ។ យោងតាមប្រភពទំព័ររបស់តារាចម្រៀងស្រី ADDA បានឲ្យដឹងថា៖ “សួស្តីថ្ងៃនេះមានការជួបពិភាក្សារវាងពួកយេីង​ និង Public Affair Section នៃស្ថានទូត​អាមេរិក​ អំពីបញ្ហាការ​ស្នេីសុំ​ដាក់បញ្ចូល​ ប្រទេសកម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី

  • គ្រុបសំលាញ់មួយជីវិតបេះដូងមនុស្សធម៌ ឧបត្ថម្ភថវិកាចំនួន ១ លាន ២ សែនរៀល ដល់តារាកំប្លែងនាយក្រឹបដើម្បីទុកជាថវិកាប្រើប្រាស់ រៀបចំពិធីបុណ្យលោកឪពុក
    សិល្បៈ
    សិល្បៈ September 7, 2019 Komsan

    កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងនាយក្រឹប មានទុក្ខជាទម្ងន់ ដោយក្រុមគ្រួសារស្លាប់បន្តបន្ទាប់គ្នា ថែមទាំងជួបការខ្វះខាតជាច្រើនព្រោះតែក្រុមគ្រួសារក្រីក្រគ្មានប្រាក់។ មហាជនជាច្រើនបានសម្តែងក្តីអាណិត អាសូរ ព្រមទាំងប្រកាសស្វែងរកមូលនិធិដើម្បីជួយដល់រូបលោក និងក្រុមគ្រួសារផងដែរ។ យោងតាមប្រភពទំព័រហ្វេសប៊ុកឈ្មោះថា គ្រុបសំលាញ់មួយជីវិតបេះដូងមនុស្សធម៌ បានរៀបរាប់ឲ្យដឹងថា៖ «ដោយមើលឃើញទុក្ខលំបាករបស់នាយក្រឹប ដែលបាត់បង់ម្តាយ បងថ្លៃប្រុស មិនទាន់បានធ្វើបុណ្យ១០០ថ្ងៃផង ត្រូវឪពុកស្លាប់ចោលទៀត ដោយមើលឃើញការខ្វះខាតថវិកាធ្វើបុណ្យ គ្រុបសំលាញ់មួយជីវិត បេះដូងមនុស្សធម៌ បានធ្វើមូលនិធិបរិច្ចាគថវិកាម្នាក់ៗបន្តិចជួយរំលែកទុក្ខនាយក្រឹប ទទួលបានថិវិកាចំនួន ១,២០០,០០០ (មួយលានពីរសែនរៀល) អំណោយលើកទី១១»៕

  • ពេជ្រ សោភា Lives វីដេអូចែករំលែកបទពិសោធន៍ដែលជួបប្រទះរយៈពេល១៥ឆ្នាំនៅលើវិថីសិល្បៈ ដល់បងប្អូនដែលមានក្តីប្រាថ្នាចង់ក្លាយជាអ្នកចម្រៀង
    សិល្បៈ
    សិល្បៈ September 7, 2019 Komsan

    ពេជ្រ សោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមហាជនភាគច្រើនស្គាល់គាត់ច្បាស់តាមរយៈទេពកោសល្យ និងសមត្ថភាពព្រោះមិនត្រឹមតែអាចច្រៀង និងរាំបានយ៉ាងរស់រវើកនោះទេ អ្នកនាងក៏ជាអាចសរសេរទំនុកច្រៀងបានផងដែរ។ រយៈពេល១៥ឆ្នាំលើវិថីសិល្បៈនេះ ពេជ្រ សោភា គឺនៅតែអាចឈរជាប់ជាតំណែងជាតារាចម្រៀងស្រីជួរមុខរបស់ប្រទេសកម្ពុជា។ ថ្មីៗនេះដែលស្របពេលដែលកម្មវិធី The Mask Singer Cambodia បានចូលមកដល់ប្រទេសកម្ពុជា អ្នកនាងក៏បានប្រកាសឲ្យបងប្អូនដែលមានក្តីប្រាថ្នាជាតារាចម្រៀងមកដាក់ពាក្យ។ អ្នកនាង ពេជ្រ សោភា បានធ្វើការ Lives វីដេអូចែករំលែកនូវបទពិសោធន៍ ព្រមទាំងឧបសគ្គដែលខ្លួនបានជួបប្រទះអស់រយៈពេលជាង១៥ឆ្នាំ ក្នុងអាជីពជាតារាចម្រៀងឲ្យមហាជនបានដឹងផងដែរ។ ដោយអ្នកនាងបាននិយាយថា៖ «កាលខ្ញុំច្រៀងនៅ Spark ដំបូង មួយយប់បានតែ ៣ដុល្លារ ទេ ខ្ញុំជួយគ្រួសារខ្ញុំអត់កើត

  • Yang Soobin សម្ងំសម្រកគីឡូអស់រយៈពេល៤ខែ ស្រកអស់ជាង២៣គីឡូ បង្ហាញខ្លួនឡើងវិញជាមួយរូបរាងថ្មីស្រស់ស្អាតជាងមុនមើលសឹងពុំស្គាល់
    សិល្បៈ
    សិល្បៈ September 6, 2019 Komsan

    តារាណេតអាយដលកូរ៉េ Yang Soobin ដែលបងប្អូនប្រិយមិត្តភាគច្រើនបានស្គាល់គាត់តាមរយៈវីដេអូឃ្លីបខ្លីៗដែលគាត់បង្ហាញក្នុងបណ្តាញសង្គម ពីការដែលគាត់រីករាយក្នុងការញ៉ាំអាហារឆ្ងាញ់ និងញ៉ាំច្រើនស្មើនឹងមនុស្ស ៣ ៤ នាក់រួមគ្នា។ មួយរយៈក្រោយនេះគេហាក់ណពុំសូវឃើញតារាណេតអាយដលរូបនេះបានចេញវីដេអូថ្មីៗប៉ុន្មាននោះទេ ដោយទទួលបានដំណឹងថានាងកំពុងតែសម្ងំសំរកទម្ងន់។ ពេលនេះច្បាស់ហើយថាជាការពិត ស្រីស្អាត Yang Soobin ដែលគ្រប់គ្នាស្គាល់ច្បាស់គឺពិតជាកំពុងតែសំរកទម្ងន់ពិតមែន ដោយនាងបានអាប់ឌេតព័ត៌មាននៅលើបណ្តាញសង្គមខ្លួនថានាងបានស្រកគីឡូអស់ជាង ២៣គីឡូ ក្នុងរយៈពេល៤ខែ។ រូបរាងថ្មីរបស់ Yang Soobin ហាក់ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមើលទៅនាងហាក់ស្រស់ស្អាតប្លែកជាងពេលមុនទៅទៀត៕

  • “គូជីវិត” បទថ្មីពីក្រុម Mustache Band មិនត្រឹមតែពីរោះទេ អត្ថន័យក៏ផ្អែមល្ហែមខ្លាំងមិនធម្មតា អ្នកមានគូស្តាប់ហើយប្រហែលជាចង់គិតគូរថ្ងៃរៀបការមិនខាន
    សិល្បៈ
    សិល្បៈ September 6, 2019 Komsan

    អ្នកណាខ្លះជាប្រិយមិត្តអ្នកគាំទ្រក្រុមចម្រៀងបុរសរូបសង្ហា Mustache Band ដែលជាម្ចាស់បទល្បីៗជាច្រើនបទដូចជាបទ “អាក្របី”, “មកក្រោយគេ” និង “បុរសម្នាក់នេះសំខាន់នៅពេលណា” ជាដើម។ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រមិនតិចទេដែលចូលចិត្តស្នាដៃចម្រៀងរបស់ពួកគេ ជាពិសេសពីសំណាក់មិត្តយុវវ័យតែម្តង ដោយក្រុមចម្រៀងមួយនេះគឺជាក្រុមដែលមានសមត្ថភាពមួយដែលពុំគួរមើលរំលង ជាពិសេសរាល់ស្នាដៃបទចម្រៀងតែងតែពីរោះ និងប្រកបទៅដោយអត្ថន័យចាក់ដោតអារម្មណ៍។ បើជាហ្វេនអ្នកគាំទ្រ មុខជាសប្បាយចិត្តមិនខានពេលឮដំណឹងនេះ ព្រោះថាពេលនេះក្រុម Mustache Band បានវិលត្រលប់មកវិញហើយជាមួយស្នាដៃបទចម្រៀងថ្មី “គូជីវិត” ដែលពីរោះប្លែក មិនចាញ់បទមុនៗប៉ុន្មាននោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អត្ថន័យនៃចម្រៀងមួយបទនេះគឺពោរពេញទៅដោយស្នេហាផ្អែមល្ហែម អ្នកមានគូស្តាប់ហើយប្រហែលជាអាចគិតគូចង់រៀបការមិនខាន។ តោះស្តាប់ទាំងអស់គ្នា៖