សិល្បៈ
  • ដួង ម៉ានិច្ច ថតតុបតែងខ្លួនជា អប្សរាទម្លាក់សក់ចង ជាមួយទឹកមុខស្រគត់ស្រគំ បង្ហាញចំណីអារម្មណ៍ថ្មីខុសប្លែកពីសព្វមួយដង
    សិល្បៈ

    ក្រោយផ្ទុះរឿងមានទំនាក់ទំនងស្នេហាជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រ រួចមក តារាសម្តែងស្រី ដួង ម៉ានិច្ច ហាក់ទទួលបានប្រជាប្រិយភាពកើនឡើងជាខ្លាំង ដោយរូបនាងបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គម។ យ៉ាងណាមិញ ដួង ម៉ានិច្ច ហាក់មិនខ្វល់រឿងមហាជនរិះគន់នោះឡើយ ដោយនាងតែងបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយប្រុសក្មេង បុត្រ ជានិច្ច។ ដួង ម៉ានិច្ច ក៏កំពុងក្តោបក្តាប់ទីផ្សារសិល្បៈបានយ៉ាងល្អផងដែរ ដោយនាងទទួលបានតំណែងជាតួ​ឯកស្រីដល់ទៅ២រឿងព្រមគ្នា ដែលកំពុងចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍។ ថ្មីៗនេះ ដួង ម៉ានិច្ច ហាក់ផ្លាស់ប្តូរអារម្មណ៍ប្រិយមិត្តក្រោយពេលដែលនាងទម្លាយរូបភាពតុបតែងខ្លួន ជាទេពអប្សរាទម្លាក់សក់ចង ជាមួយភាពស្រគត់ស្រគំ មើលទៅប្លែកខុសពីសព្វមួយដង។ រូបភាពជាច្រើនសន្លឹករបស់នាងបានធ្វើឲ្យទទួលបានការកោតសរសើរ និងពេញចិត្តជាខ្លាំង ព្រោះតែវាជាអារម្មណ៍ថ្មីមួយដែលយើងបានឃើញពីតារាសម្តែងស្រីរូបនេះ។ តោះមកទស្សនារូបភាពរបស់គាត់ខាងក្រោមនេះទាំងអស់គ្នា៖

    August 12, 2019
  • ម៉ៅ ស៊ីណាត ហត់នឹងសង្គមតែស្កររឿងបេក្ខនារី លៀង ចាន់ឡា ដោយតបទៅមហាជនថា៖ «បើបងប្អូនអាណិតគាត់មែន សូមក្តីមេត្តាអាណិត បង្កើតមុខរបរឲ្យគាត់ទៅ»
    សិល្បៈ

    ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។ក្នុងនោះតារាចម្រៀងជើងចាស់ ម៉ៅ ស៊ីណាត ម្ចាស់បទ “ទឹកភ្នែកជីដូនកាកី” ក៏បានបញ្ចេញយោបល់នៅក្នុងបណ្តាញសង្គមដូចគ្នាថា៖ «២១ ឆ្នាំក្នុងអាជីពសិល្បៈ ខ្ញុំសូមចេញយោបល់តិច ហត់នឹងសង្គមតែស្ករ អត់យល់ មើលមិចថាគេរើសអើងគាត់ បើអ្នកស្ថិតក្នុងស្ថានភាពនោះ ហើយពេលគេតម្រូវអោយមនុស្ស៣នាក់ ដោយមានអ្នកក្នុងចំណោម៣នាក់នោះ ឈានមកមុខមួយជំហាន រួចគេប្រកាសថាបានជាប់ តើអ្នកស្ទុះទៅអោបគ្នាដែលជាប់ដូចគ្នា ឬ ប្រកាសហើយរត់ទៅអោបអ្នកមិនទាន់ដឹងពីលទ្ធផល។ មើលយ៉ាងមិចថាគណកម្មការរើសអើង មើលមិចថាគេមើលងាយគាត់ បើគេរើសអើង

    August 9, 2019
  • ពិធីចេញម្លប់ កូនស្រីរបស់លោកឧកញ៉ាលី សេងឃាង ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ជាពិសេសថវិកាទាំងអស់ទទួលបានពីពិធីនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
    សិល្បៈ

    ពិធីចូល និងចេញម្លប់ ជាពិធីមង្គលមួយយ៉ាងសំខាន់សម្រាប់ស្ត្រីខ្មែរការប្រារព្ធពិធីនេះសម្រាប់បំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ ។ ប៉ុន្តែជំនាន់ក្រោយៗមក ក៏លែងឃើញមានប្រជាពលរដ្ឋធ្វើពិធីចូលម្លប់ចេញម្លប់ គេកម្រឃើញបងប្អូនប្រជាពលរដ្ឋនៅប្រកាន់ទំនៀមទម្លាប់នេះណាស់ គឺនៅមានភាគតិចបំផុត។ យ៉ាងណាមិញថ្មីៗនេះ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា លី សេងឃាង ព្រមទាំងលោកជំទាវ បានរៀបចំធ្វើពិធីចេញម្លប់ឲ្យកូនស្រី មានឈ្មោះ លី ជាសុីងវិចតូរៀ ហើយក៏ជាពិធីខួបកំណើតគំរប់អាយុ១៥ឆ្នាំ ដោយលោកឧកញ៉ា បានរៀបចំកម្មវិធីយ៉ាងអធិកអធម នៅឯសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា ដោយមានការចូលអបអរពីសំណាក់មិត្តភក្តិ សាច់ញាតិ ព្រមទាំងភ្ញៀវកិត្តិយសគ្រប់ឋានៈ ជាអ្នកមានមុខមាត់នៅក្នុងសង្គម និង តារាចម្រៀង រ៉ូលីន

    August 9, 2019
  • មាន សូនីតា ខូចចិត្ត និងសោកស្ដាយជាខ្លាំងនៅពេលដែលឃើញបេក្ខនារី លៀង ចាន់ឡា ក្មេងស្រីម្នាក់ពោរពេញដោយសមត្ថភាពត្រូវបានគេយកទៅប្រើប្រាស់
    សិល្បៈ

    ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។ ក្នុងនោះតារាសម្តែងល្បីឈ្មោះដែលបងប្អូនភាគច្រើនបានស្គាល់គាត់ជារាជនីក្រមា មាន សូនីតា ក៏បានបញ្ចេញយោបល់ចំពោះបញ្ហានេះដូចគ្នា។ ដោយនាងបានរៀបរាប់ថា៖ «តែៗ ស្ករៗ… [ថែមនេះបន្តិច ថែមនោះបន្តិច មានទៅអី!] ខ្ញុំពិតជាខូចចិត្ត និងសោកស្ដាយនៅពេលដែលឃើញក្មេងស្រីម្នាក់ពោរពេញដោយសមត្ថភាពត្រូវបានម្នាក់ៗគេយកទៅប្រើប្រាស់… បើនិយាយរឿងគេយកគាត់ទៅកំប្លុកកំប្លែងនិងយកគាត់ទៅ Troll វា sad ហួសចិត្តគ្រប់គ្រាន់ហើយ។ ចឹងខ្ញុំសូមនិយាយពីចំណុចនេះមុនគេ សង្គម Facebook គឺ ល្អ,សប្បាយ,ឡូយ,ទាន់ហេតុការណ៍,ទាន់សម័យ

    August 9, 2019
  • លោក ខាន់ ចាន់សុផល និយាយចំៗថា ប្រវត្តិសាស្ត្រហើយមិនដែលឃើញក្រុងព្រះសីហនុ ដែលជាតំបន់ភ្នំខ្ពង់រាប ទឹកហូរច្រោះចូលសមុទ្រ តែលិចទឹកខ្លាំងបែបនេះទេ
    សិល្បៈ

    កាលពីយប់រំលអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្រុងព្រះសីហនុ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យមានការលិចលង់ក្រុងយ៉ាងខ្លាំង ដោយតំបន់ខ្លះលិចដល់ដំបូលរថយន្តតែម្តង ហើយក៏មានការផ្អាកអគ្គិសនីផងដែរ ដោយសារតែជំនន់ទឹកបានលិចយ៉ាងខ្លាំង ខ្លាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋ។ ទាក់ទងនឹងករណីនេះផងដែរថា លោក ខាន់ ចាន់សុផល ក៏បាននិយាយចំៗលើករណីលិចក្រុងព្រះសីហនុនេះផងដែរ។ លោកបានឲ្យដឹងថា “ប្រវត្តិសាស្ត្រ ហើយ ខ្ញុំមិនដែលឮនិងឃើញថា ក្រុងតោ១នឹម មានទឹកលិចក្រុង ! ព្រោះជាតំបន់ភ្នំខ្ពង់រាប ទឹកហូរច្រោះចូលសមុទ្រ និង ធ្លាក់ទៅតាមជើងភ្នំ ។ តែហេតុអ្វីបានជាទឹកលិចក្រុង ? គឺមកពីការអភិវឌ្ឍលឿន ពុំមានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ លូរបង្ហូរទឹក

    August 9, 2019
  • អបអរសាទរ! លោក សុខ ជំនោរ ទទួលបានសមាជិកថ្មី សុខភាពល្អទាំងម្តាយនិងកូន ថែមទាំងដាក់ឈ្មោះយ៉ាងពីរោះថែមទៀត
    សិល្បៈ

    សុខ ជំនោរ និពន្ធទំនុកច្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនភាគច្រើនបានស្គាល់ និងដឹងច្បាស់ពីស្នាដៃជាមួយនឹងទេពកោសល្យរបស់លោក។ ក្រោយរៀបការកសាងគ្រួសារអស់ពេលជាង២ឆ្នាំជាងរួចមក ថ្មីៗនេះលោក សុខ ជំនោរ និងភរិយា ក៏ទទួលបាននូវចំណងដៃជីវិតកូនដំបូងដោយមានឈ្មោះយ៉ាងពីរោះថា សុខ លាភភិមាន។ ដោយ លោក ហេងឡុង បានសរសេរសារយ៉ាងដូច្នេះថា ៖ “អបអរសាទរលោក សុខ ជំនោរ ដែលទើបតែបានសមាជិកថ្មីជូនពរឱ្យម្ដាយមានសុខភាពល្អ ” ។ ជាមួយគ្នានេះផងដែរ មហាជនជាច្រើន ព្រមទាំងសិល្បករ សិល្បការិនី នាំគ្នាសម្តែងក្តីអបអរ និងជូនពរដល់លោកព្រមទាំងក្រុមគ្រួសារ ជាពិសេសចំពោះអ្នកម្តាយ និងកូនតែម្តងឲ្យមានសុខភាពល្អទាំងពីរនាក់៕

    August 9, 2019
  • សុខ សុម៉ាវត្តី ស្រស់ស្អាតខ្លាំងក្នុងឈុតតំណាងឲ្យឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យរំលេចរូបរាងយ៉ាងស្រស់សោភា
    សិល្បៈ

    សុខ សុម៉ាវត្តី តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព ដែលមានដើមកំណើតចេញពីការប្រលង Freshie Girl ទទួលបានជ័យលាភីក្នុងឆ្នាំ២០០៦។ គិតមកទល់ពេលនេះតារាស្រីរូបនេះប្រឡូកសិល្បៈអស់មកជាង១០ឆ្នាំមកហើយ ដោយនាងនៅតែអាចរក្សាតំណែង និងកេរ្តិ៍ឈ្មោះបានយ៉ាងល្អ ដោយមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តនាង។ ថ្មីៗនេះដែរ សុខ សុម៉ាវត្តី បានធ្វើឲ្យមហាជនកោតសរសើរ និងពេញចិត្តជាខ្លាំងពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដោយរូបនាងបានតុបតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតតំណាងឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យជាតំណាងរំលេចនូវសម្រស់យ៉ាងស្រស់ត្រកាល។ បើទោះបីជាពេលវេលាកន្លងយូរទៅក៏ពិតមែន តែសម្រស់របស់អ្នកនាង សុខ សុម៉ាវត្តី ហាក់មិនប្រែប្រួលឬចាស់ទៅណានោះឡើយ ផ្ទុយទៅវិញនាងហាក់រឹតតែស្រស់ស្អាតជាងមុននៅពេលដែលខ្លួនបែបនេះ។ តោះទស្សនារូបភាពខាងក្រោមនេះដើម្បីដឹងច្បាស់៖

    August 9, 2019
  • ចេញពីពេទ្យមកដល់ផ្ទះវិញភ្លាម! នាយ តាក់ស៊ី ត្រូវភរិយានាង ភីម នាំកូនៗធ្វើពិធីស្វាគមន៍លើកទឹកចិត្តឪពុកយ៉ាងកក់ក្តៅ
    សិល្បៈ

    កាលពីថ្មីៗនេះ នាយ តាក់ស៊ី បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំង ដោយគ្រាន់តែសឹកហើយភ្លាម​ លោកត្រូវបញ្ជូនចូលទៅសង្គ្រោះបន្ទាន់ភ្លាមតែម្តង ព្រោះតែអការៈជម្ងឺរបស់លោកបានធ្វើទុក្ខយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញក្រោមការជួយសង្គ្រោះយ៉ាងដុតដៃដុតជើងពីក្រុមគ្រូពេទ្យ លោកក៏បានឆ្លងផុតគ្រោះថ្នាក់ចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅផ្ទះ។ យោងតាមប្រភពលោក ហេង ឡុង បានឲ្យដឹងថាពេលនេះនាយតាក់ស៊ីហាក់បានធូរប្រសើ និងអាចញញឹមស្រស់វិញហើយក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ។ លោក ហេង ឡុង ក៏បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមផងដែរថា៖ «ធ្វើអញ្ចឹងបានត្រឹមត្រូវ នាងភីមនាំកូនទៅលើកទឹកចិត្តឪពុកដល់ផ្ទះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គួរតែលើកទឹកចិត្តគាត់ដែរ មិនថាត្រូវរស់នៅជុំគ្នា ឬបែកគ្នាឡើយ។ ពេលនេះអន្ទិតតាក់សុី ញញឹមស្រស់វិញហើយ ខ្ញុំជឿថាបងប្អូនក៏គិតដូចខ្ញុំដែរ ពិតជាចង់ឲ្យពួកគាត់ត្រូវគ្នាវិញ»៕

    August 9, 2019