ព័ត៌មានជាតិ
  • ឡានទិញមកបង់ពន្ធត្រឹមត្រូវមានឯកសារទាំងអស់ ហើយក្រសួងចេញកាតគ្រីបញ្ជាក់ថា ពណ៌ ស តែត្រូវប៉ូលិសចាប់ផាកពិន័យរករឿងថា ពណ៌ឡាន ខុសពីពណ៌ក្នុងកាតគ្រីទៅវិញ
    ព័ត៌មានជាតិ

    កាលពីប៉ុន្មានម៉ោងមុននេះ លោក ផែង វណ្ណៈ បានបង្ហាញករណីផាកពិន័យដ៏គួរឲ្យហួសចិត្តមួយ ដែលធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំង។ លោកបានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កំហុស​អ្នក​ណា​? ប្រជាពលរដ្ឋ​មានលុយទិញរថយន្តមកប្រេីប្រាស់ស្របច្បាប់​ គឺ​ ទិញ​រថយន្ត​មានបង់ពន្ធនាំចូលត្រឹមត្រូវ​ ។ បន្ទាប់​មកយកទៅធ្វេីស្លាកលេខ​ មុននឹង​ចេញស្លាកលេខ​ រថយន្ដ​ត្រូវ​ឆ្លង​កាត់​ឈៀក​និងវាយតម្លៃ​ភិនភាគ​រថយន្ដ​ និង​ គុណភាព​រថយន្ត​ ។ មន្ត្រី​សាធារណការ​ និង​ មន្ត្រី​ឈៀក​ របស់​ក្រុមហ៊ុន​ បានកំណត់​រថយន្ដ​នេះមានពណ៌​ ស​ ហេីយក៏ចេញ​កាតគ្រី​ និង​ ស្លាកលេខ​ ជូន​ ដោយក្នុង​កាតគ្រី​ គឺ​ ដាក់​ថា​ ពណ៌​ ស​ ។

    August 9, 2019
  • ផ្លូវធ្វើដំណើរពិបាក! ក្មេងៗសិស្សសាលានៅតំបន់ដាច់ស្រយាល ប្រកាសសុំជំនួយជាសម្ភារៈសិក្សា និងឧបករណ៍ប្រើប្រាស់ផ្សេងៗតាមដែលអាចធ្វើបាន
    ព័ត៌មានជាតិ

    ថ្មីៗនេះមានការអំពាវនាវមួយក្នុងបណ្តាញសង្គម ដោយក្មេងៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយ៉ាល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បានប្រកាសសុំជំនួយជួយជាសម្ភារៈសិក្សា និងសាលារៀន ព្រោះតែខែនេះជារដូវភ្លៀង មានតែសាលាចាស់បាក់បែកធ្លុះធ្លាយទ្រុឌទ្រោម ឯផ្លូវធ្វើដំណើរវិញក៏ពិបាកទៀត ព្រោះផ្លូវខូចងាយលិចទឹក និងជាដីស្អិត។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា ពូ ឈីវ បានសរសេររៀបរាប់ឲ្យដឹងថា៖ «តោះ! បងប្អូនជាទីស្រលាញ់រាប់អាន ផ្អាកការពិសាកាហ្វេប្រេនមួយកែវ មកចូលរួមទិញសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សសិក្សានៅតំបន់ដាច់ស្រយាល ស្ថិតក្នុងខេត្តស្ទឹងត្រែង (ស្រុកកំណើតពូឈីវ) គឺសាលាបឋមសិក្សា ឧបសម្ព័ន ក្របីមួយ ស្ថិតក្នុងភូមិ ក្របីមួយ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលជាសាលាដ៏កម្សត់កម្រ ជញ្ជាំងធ្លុះធ្លាយ ឆ្ងាយពីទីរួមស្រុក ចំនួន ៥៨ គីឡូ

    August 9, 2019