Author: naren khmernote

ពិធីជួបជុំ Influencers ដ៏ធំបំផុតប្រចាំឆ្នាំ២០១៩ រៀបចំដោយ Legend Cinema ពិតជាសប្បាយទទួលបានរង្វាន់ ជាពិសេសថែមទាំងបានទស្សនារឿង “មួយជំហានទៀតដើម្បីក្បែរបង”

កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ រោងភាពយន្ត Legend Cinemas មានកម្មវិធីជួបជុំ Influencers ពោលគឺជាពិធីជួបជុំ កំពូលអ្នកមើលកុន និងអ្នកវិភាគរឿង ធំបំផុតប្រចាំឆ្នាំ២០១៩ ដែលជាការរៀបចំឡើងដោយ Legend Cinemas និង Team 2។ កម្មវិធីនេះបានធ្វើឡើងនៅឯរោងភាពយន្ត Legend សាខា Eden garden  ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ Influencers នានា និងមានការបកស្រាយបទចម្រៀងពីរោះៗពីសំណាក់តារាវ័យក្មេង ឡាយ ប៊ុនឡេង ផងដែរ។ ក្រៅពីមានការជួបជុំ  Influencers  …

ប្រពៃណាស់! មុនចូលឆ្នាំខ្មែរមកដល់ ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូផ្តាំផ្ញើឲ្យបងប្អូនខ្មែរគោរពច្បាប់ចរាចរណ៍ ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈ JICA

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ជាទីពេញចិត្តរបស់មហាជនគ្រប់ស្រទាប់យុវវ័យ សរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង រូបសម្បត្តិដ៏ស្រស់សោភា ដោយទោះបីជាចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងក្តីប៉ុន្តែនាងនៅតែមានប្រជាប្រិយភាពមិនចុះថយបន្តិចសោះ។ យ៉ាងណាមិញនៅថ្ងៃនេះមានការប្រទះឃើញ កញ្ញា ឱក សុគន្ធកញ្ញា បានមកស្ពានជ្រោយចង្វារទី១ ដើម្បីថតវីដេអូទាក់ទងនឹងការផ្សព្វផ្សាយចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយក្នុងនាមកញ្ញាជាឯកអគ្គរាជទូតសុឆន្ទៈ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។ កញ្ញា ឱក សុគន្ធកញ្ញា ក៏មានសារផ្តាំផ្ញើមួយចំនួនទៅដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់យានយន្ត និងទោចក្រយាន្តយន្តនៅលើដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ …

គាំទ្រពេញទំហឹង! សុខគា សំណូមពរឲ្យយុវជន យុវតីខ្មែរ ចូលរួមសរសេរអក្សរខ្មែរនៅលើបណ្តាញសង្គមឲ្យបានគ្រប់ៗគ្នា

លោក ដួង សុខគា បានបង្ហោះសារអំពាវនាវនៅលើបណ្តាញសង្គមអំពាវនាវដល់យុវជន យុវតី បង្កើនការយកចិត្តទុកដាក់ថែរក្សា ដោយនាំគ្នាសរសេរអក្សរខ្មែរ និងបញ្ឈប់ជាបន្ទាន់នូវការសរសេរអក្សរឡាតាំងនៅលើបណ្តាញសង្គម។ ដោយតារាកំប្លែងរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា៖ “ដើម្បីជាចំណែកក្នុងការស្រលាញ់និងថែរក្សា អក្សរសាស្ត្រយើង សូមបងប្អូនចូលរួមទាំងអស់គ្នាណា៎! 1-បកមកសរសេរអក្សរខ្មែរ ឈប់ប្រើឡាតាំងកត់សូរមកសរសេរ វានឹងទម្លាប់ខូចដៃលើសពីនេះវាទាញពាក្យខុសពាក្យដើមមើលលែងយល់ 2-ទម្លាប់ដៃសរសេរអក្សរឲ្យត្រឹមត្រូវ ជាជាងប្រថុយៗឲ្យតែរួចពីដៃ 3-ឃើញខុសជួយកែគ្នា កុំខ្លាច 4-ទទួលយកការកែ ព្រោះវាមិនមែនជាការអៀនខ្មាសទេ អ្នកណាក៏អាចខុសដែរ បើអក្សរសាស្ត្រយើងរលាយទើបគួរឲ្យខ្មាសអៀន 5-ដោនឡូតវចនានុក្រមខ្មែរ សម្តេចជួនណាតមកប្រើ មិនពិបាកសោះឡើយ 6-តោងយល់ថាភារកិច្ចនេះគឺជារបស់យើងទាំងអស់គ្នា ចូរកុំប្រកែកថា ខ្ញុំមិនមែនជាគ្រូបង្រៀន …

ស្ងាត់មួយរយៈ ដេនី ក្វាន់ បង្ហាញនូវរូបរាងស៊ិចស៊ី ក្នុងឈុតគេងពណ៌ក្រហមឆ្អិនឆ្អៅ

ជាការពិតណាស់តារាសម្តែងស្រី ដេនី ក្វាន់  តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀត។ ជាពិសេសគេសង្កេតឃើញ ដេនី ក្វាន់ បានបង្ហាញនូវរូបសម្រស់ដែលនាងបានកែកុន និងថែរក្សាសម្រស់បានយ៉ាងស្រស់សោភា។ ក្រោយពីបាត់មុខអស់មួយរយៈធំ ដេនី ក្វាន់ បានបង្ហាញនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញនូវឈុតសម្លៀកបំពាក់ឈុតគេងក្រហមឆ្អិនឆ្អៅ ដែលមើលទៅពិតជាស្រស់ស្អាត។ គួររំលឹកថាកាលពីពេលកន្លងទៅ ដេនី ក្វាន់ និង ចោម ចាន់ ត្រូវបានមហាជនជាច្រើនវាយប្រហាររិះគន់យ៉ាងចាស់ដៃ ថាតែងតែបង្ហោះរូបភាព និង …

ក្តៅៗ! ក្រសួងវប្បធម៌ ប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ បទ “ថ្ងៃដែលអូនចុកឈាម ឬ ភូមិភ្នំធំ” ជូនភរិយា លោក គង្គ ប៊ុនឈឿន ជាអ្នកគ្រប់គ្រង

កាលពីពេលថ្មីៗនេះ អ្នកស្រី តាត គឹមលន ហៅអ៊ូចកុលាប ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានមកដល់ប្រទេសកម្ពុជា ដើម្បីស្នើរសុំទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ដើម្បីដោះស្រាយការលួចចម្លង និងកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាតិ។ យ៉ាងណាមិញថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍នៃ បទចម្រៀង ថ្ងៃដែលអូនចុកឈាម ឬ ភូមិភ្នំធំ ជូនលោកស្រី គាត គឹមលន ភរិយា លោក គង្គ ប៊ុនឈឿន ជាអ្នកគ្រប់គ្រង។ …

តារាសម្តែង​ ឈូឈូ និងម្ចាស់ពានThe Voice Kids Cambodia ទេព ពិសិដ្ឋ ខំស័្មគ្រចិត្តមកដើរម៉ូត ខំជួយលើកស្ទួយវប្បធម៌ខ្មែរ តែបែរជាត្រូវរងការរិះគន់ដោយសារតែហេតុផលមួយនេះ

ម្ចាស់ពានThe Voice Kids ទេព ពិសិដ្ឋ និងតារាសម្តែងវ័យក្មេងកញ្ញា អាង សុជាតា (ឈូឈូ) ទោះបីជាកំពុងមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកទាំងពីរក៏ឆ្លៀតមកចូលរួមស្ម័គ្រចិត្តនៅក្នុងកម្មវិធីសង្ក្រាន្តនានាដើម្បីដើរម៉ូតក្នុងនាមជាសិល្បករ សិល្បការិនី។ ក្រោយពីបានដើរម៉ូត ក្រៅពីមានមហាជនកោតសរសើរចំពោះទឹកចិត្តស្រលាញ់សិល្បៈបុរាណ ក្នុងនោះ ឈូឈូ និងទេព ពិសិដ្ឋ ក៏ត្រូវបានមហាជនមួយចំនួនធំរិះគន់ទៅនឹងការដើរម៉ូតរបស់អ្នកទាំង២ក្នុងការដើរម៉ូតឈុតបុរាណខ្មែរ។ បន្ទាប់ពីទទួលរងនូវការរិះគន់យ៉ាងចាស់ដៃនេះមក ឈូឈូ ក៏បានសរសេរសារបកស្រាយទៅនឹងការរិះគន់យ៉ាងដូច្នេះថា៖ “ខំជួយលើកស្ទួយវប្បធម៌ខ្មែរព្រោះគិតថាកូនខ្មែរមិនទាន់បានស្គាល់អស់ ខំអស់ពីកម្លាំងកាយចិត្តមិនហ៊ានរអ៊ូសូម្បីមួយម៉ាត់ លុយក៏មិនបានចូលរួមដោយស្មគ្រ័ចិត្តដើម្បីលើកមុខ លើកមាត់ប្រទេសជាតិហាលថ្ងៃ គេងមិនគ្រប់ បាយមិនឆ្អែតសុខចិត្តទ្រាំគ្រប់យ៉ាង តែចុងក្រោយបានអីមកវិញខ្លះ? …

ក្រុមចម្រៀងនារី BLACKPINK បរិច្ចាគទឹកប្រាក់ជាង ៣ម៉ឺនដុល្លារ ដើម្បីជួយជនរងគ្រោះក្នុងសោដនាកម្មឆាបឆេះអគ្គីភ័យដ៏ធំមួយនៅខេត្ត Gangwon

យោងតាមការសារព័ត៌មានកូរ៉េខាងត្បូង kukinews បានឲ្យដឹងថា ក្រុមចម្រៀងនារី BLACKPINK បានបរិច្ចាគប្រាក់ចំនួន 40លានវ៉ុន(34,916ដុល្លារអាមេរិក) ដោយសមាជិកទាំង៤នាក់ បានបរិច្ចាគម្នាក់ ១០លានវ៉ុន (8,726ដុល្លារអាមេរិក) ដើម្បីជួយជនរងគ្រោះដែលរងគ្រោះដោយសារតែសោដនាកម្មឆាបឆេះអគ្គីភ័យដ៏ធំមួយនៅខេត្ត Gangwon ដែលកើតឡើងនៅថ្ងៃព្រហស្បត៍ថ្មីៗនេះ។ គួររំលឹកថាBLACKPINK ក៏បានប្រកាសលុបចោលសន្និសីទ្ធសារព័ត៌មានស្តីពីការវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី ព្រោះតែហេតុការណ៍ភ្លើងឆេះព្រៃដ៏កាចសាហាវនៅតំបន់ Sokcho ខេត្ត Gangwonនេះដែរ។ ការឆេះនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ជាមួយនឹងផ្លូវមួយនៅទីក្រុង Goseong ភាគឦសាននៃប្រទេស ចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍ថា ដោយសារខ្យល់បក់ខ្លាំង …

អបអរសាទរ! អតីត Miss Global កម្ពុជា ឆ្នាំ២០១៦ រៀបការតាមប្រពៃណីខ្មែរយ៉ាងស្រស់ផូផង់ ជាមួយនឹងគូស្នេហ៍ជនជាតិហូឡង់

អតីត Miss Global កម្ពុជា ឆ្នាំ២០១៦ និងជាប្រធាន​ក្រុម​ម៉ូដែល “តារា​រះ​​ថ្មី​កម្ពុជា” កញ្ញា សូរ្យ អេនណា បានចូលរោងការហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ជាមួយលោក Maurice Boumence ជនជាតិហូទ្បង់ តាមប្រពៃណីខ្មែរ ដែលកម្មវិធីត្រូវបានរៀបចំនៅអាគារក្នុងទីក្រុងកោះពេជ្រ។ ដោយមានការចូលរួមដឹងឭពីសំណាក់ចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើននាក់ ក្នុងនោះក៏មានបវកញ្ញាកម្ពុជា៣រូប បានមកចូលរួមធ្វើជាអ្នកកំដរកូនក្រមុំផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ លោក សាវីន ហ្វីលីព បានឲ្យដឹងថា៖ “កញ្ញា …