Author: mesa khmernote

ស៊ីន យូប៊ីន រំភើបចិត្តខ្លាំងក្រោយទទួលបានការអញ្ជើញចូលរួមពីធីខួបកំណើត ពីសំណាក់សេដ្ឋនីថៃ ដែលមានរហ័ស្សនាមថា Barbie Thailand

ស៊ីន យូប៊ីន តារាសម្តែងស្រីជាអតីត Freshie Girls ដែល​បងប្អូនភាគច្រើនបានស្គាល់ច្បាស់ ថាមានសមត្ថភាពខ្ពស់អាចសម្តែងបានគ្រប់ទម្រង់តួអង្គ ជាពិសេសគឺនាងតែងទទួលបានតំណែងជាតួឯកគ្រប់រឿងទាំងអស់តែម្តង។ មិនត្រឹមតែសាងភាពល្បីល្បាញនៅក្នុងប្រទេសនោះឡើយ ស៊ីន យូប៊ីន ក៏ត្រូវបានការទទួលស្គាល់នឹងគាំទ្រពីសំណាក់ប្រជាជនប្រទេសជិតខាងដែរ។ ជាក់ស្តែងកាលពីថ្មីៗនេះនាងត្រូវបានសេដ្ឋីនីនៃប្រទេសថៃអញ្ជើញចូលរួមកម្មវិធីខួបកំណើតដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈទំព័រហ្វេសប៊ុករបស់នាងបានបង្ហោះរៀបរាប់ឲ្យដឹងថា «សូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយស អញ្ជើញនាងខ្ញុំចូលរួមក្នុងពិធីខួបកំណើតចម្រើនជន្មាយុ នៃលោកជំទាវសុមៈនី ឃុនណៈក្សេម សេដ្ឋីនីនៃប្រទេសថៃ (billionaire of Thailand) រហ័ស្សនាម (Barbie Thailand)។ សូមគោរពជូនពរ លោកស្រីប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ …

ឌី សូនីតា ធ្វើឲ្យនារីអនាម័យម្នាក់នៅព្រលានយន្តហោះសៀមរាប រំភើបចិត្តខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ព្រោះតែរឿងមួយនេះ

ឌី សូនីតា តារាសម្តែង និងចម្រៀងស្រីដែលមានសមត្ថភាពខ្ពស់ បងប្អូនភាគច្រើនស្គាល់គាត់ច្បាស់តាមរយៈបទ “បើបងបាត់ការចងចាំ” ដែលជាបទកំពុងតែពេញនិយមនៅក្នុងស្រទាប់ដួងចិត្តមិត្តយុវវ័យ។ ស្រាប់តែមុននេះបន្តិចតារាស្រីរូបនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយពីនាងបានធ្វើឲ្យអ្នកអនាម័យមួយរូបនៅព្រលានយន្តហោះសៀមរាបស្រក់ទឹកភ្នែក ព្រោះតែរំភើបចិត្តដោយបានជួបរូបនាងដែលជាតារាក្នុងដួងចិត្ត។ តាមរយៈទំព័រផ្លូវការរបស់កញ្ញា ឌី សូនីតា ដែលបានបង្ហោះសារអមជាមួយវីដេអូបានឲ្យដឹងថា «អ្នកអនាម័យស្អាតគួរឲ្យស្រលាញ់ចឹង អ្នកណាទៅហ៊ានស្អប់កើត? ខ្ញុំគ្មានពាក្យអីនិយាយទៅកាន់គាត់ក្រៅពីអរគុណដែលបានស្រលាញ់ខ្ញុំ អោយតម្លៃខ្ញុំចេញពីចិត្ត អរគុណមែនណាអូន រ័ត្ន។ គាត់ផ្តាំថាអោយ Sis ថតគាត់ហើយផ្ញើអោយគាត់ផង ព្រោះគាត់អត់ហ៊ានយកទូរស័ព្ទចូលទេ ណាមួយប្រញ៉ាប់ពេកឆក់បានតែដេកកេះមកជាប់ខ្លួនជាមួយ គាត់ខ្លាចរត់មកមិនទាន់ខ្ញុំឡើងយន្តហោះបាត់។ ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនដែលស្អប់ពួកអ្នកទេ ព្រោះពួកអ្នកមានចំណែកធំណាស់ ក្នុងការធ្វើអោយខ្ញុំ, …

មិនធម្មតា! ក្រោយចូលឆ្នាំខ្មែររួចតារាពហុជំនាញ ខាត់ សុឃីម ទទួលបានកាដូយ៉ាងច្រើនពីស្វាមី ផាណូ

ខាត់ សុឃីម តារាពហុជំនាញដែលពុកម៉ែបងប្អូនស្គាល់ច្បាស់អាចច្រៀង រាំ និងលេងឧបករណ៍តន្ត្រីបុរាណខ្មែរបានយ៉ាងស្ទាត់ជំនាញ។ មួយរយៈក្រោយនេះគេហាក់ង្កេតឃើញថា តារាពហុជំនាញរូបនេះហាក់មានភាពមមាញឹកជាខ្លាំង ក្រោយពីបានបោះទុកជំនួញលក់ដីធ្លី អមជាមួយការងារសិល្បៈដែលធ្វើឲ្យអ្នកនាងរកពេលសម្រាកគ្មាន។ ស្រាប់តែថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ និងរំភើបចិត្តជំនួសក្រោយពីស្វាមីលោក ផាណូ បានទិញកាដូជូនយ៉ាងច្រើនបន្ទាប់ពីចូលឆ្នាំប្រពៃណីខ្មែររួច ដោយមានទាំងរថយន្ត គ្រឿងអលង្ការ និងកាបូបផងដែរ។ នេះបើតាមប្រភពគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «អំណោយ៤មុខ សំរាប់ខ្ញុំ ក្រោយចូលឆ្នាំ អរគុណ បុរសល្អម្នាក់ដែលតែងតែធ្វើអ្វីៗដើម្បីខ្ញុំ Love …

អាណិតណាស់! តារាកំប្លែង នាយតាក់ស៊ី ​ប្រកាសថានឹងលាឈប់ពីសិល្បៈ ដោយទៅបួសជាព្រះសង្ឃជារៀងរហូត ព្រោះតែមូលហេតុទាំងនេះ

នាយ តាក់ស៊ី តារាកំប្លែងប្រចាំក្រុមពែកមីដែលបងប្អូនស្គាល់ច្បាស់ថាពូកែសំនួនវោហាស័ព្ទធ្វើឲ្យបងប្អូនផ្ទុះសំណើចមិនចេះរីងស្ងួត។ ថ្មីនេះលោកហាក់ពុំសូវឃើញមានវត្តមាននៅក្នុងបណ្តាញសង្គមសិល្បៈប៉ុន្មាននោះឡើយ ព្រោះតែខ្លួនមានជម្ងឺរ៉ាំរ៉ៃដែលបង្កឲ្យជាផលលំបាកក្នុងការសម្តែង។ យ៉ាងណាមិញស្រាប់តែថ្មីៗនេះគេទទួលបានដំណឹងថាលោកនឹងលាឈប់ពីសិល្បៈ ដោយនឹងទៅបួសជាព្រះសង្ឃរហូត។ នេះបើតាមប្រភពលោក អ៊ឹម ជីវ៉ា ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ជួយ Share លើកទឹកចិត្តគាត់មួយផង អាណិតតារាកំប្លែង នាយតាក់សុី ណាស់! ផ្អាកពីសិល្បៈបែជាទៅបួសព្រះសង្ឃរហូត ដោយសាតែជំងឺរ៉ាំរ៉ៃខ្លាំងពេក!! ខ្ញុំស្គាល់បងតាក់សុី ១៤ឆ្នាំហើយ ក្នុងឆ្នាំ ២០០៥ គឺតាំងពីគាត់កំប្លែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣មកម៉្លេះ។ គាត់ខំប្រឹងប្រែងតស៊ូ និងសិល្បៈណាស់បានតិចតួច គាត់មិនដែលមាត់ករដូចគេទេអោយតែហៅគាត់ទៅកំប្លែង! កន្លងមកខ្ញុំ និងគាត់មិនសូវជាបានជួបគ្នាទេដោយសារ …

អ្នកណាមិនរំភើបចិត្ត! បើ ថមមី លេងលុតជង្គង់សុំ សួស វីហ្សា រៀបការនៅកណ្តាលហ្វូងមនុស្សបែបនេះ

សួស វីហ្សា តារាចម្រៀងស្រីដែលមានសមត្ថភាពខ្ពស់អាចច្រៀងទាំងបុរាណ និងសម័យ បានយ៉ាងពិរោះ។ តារាស្រីដែលមានដើមកំណើតចេញពីផលិតកម្ម រ៉ក រូបនេះបានធ្វើឲ្យមហាជនគាំទ្រ និងពេញចិត្តជាខ្លាំង ជាពិសេសក្រោយពេលដែលរូបនាងបើកចំហទំនាក់ទំនងស្នេហាជាផ្លូវការ ជាមួយតារាសម្តែងប្រុសលោក ថមមី។ ដោយគេតែងសង្កេតឃើញថាអ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាត្រសង និងល្អូកល្អើនជាមួយគ្នាជាខ្លាំង ដោយកាលពីថ្មីៗនេះលោក ថមមី បានធ្វើពីធីខួបកំណើតពញាក់អារម្មណ៍ ព្រមទាំងបានចូលរួមពិធីបុណ្យបច្ច័យបួនជាមួយក្រុមគ្រួសារកញ្ញា សួស វីហ្សា ផងដែរ។ ស្រាប់តែថ្មីៗនេះលោក ថមមី បានធ្វើឲ្យមហាជនជាពិសេសសាមីខ្លួនគឺកញ្ញា សួស វីហ្សា ភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានលុតជង្គង់សុំរៀបការនៅក្នុងចំណោមមនុស្សប្រកបដោយភាពក្លាហាន ដោយភ្ជាប់ជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «Will …

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសទាំងបី ទទួលបានជោគជ័យខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិក

កំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ ព្រមទាំងកូនកម្លោះសង្ហារទាំងបី សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលសុទ្ធសឹងតែជាឈាមជ័រសិល្បៈ និងមានសមត្ថភាពខ្ពស់។ កាលពីថ្មីៗនេះក្រុមគ្រួសារឈាមជ័រសិល្បៈមួយនេះបានចេញទៅសម្តែងនៅលើទឹកដីអាមេរិក តាមរយៈការអញ្ជើញពីសំណាក់បងប្អូនប្រិយមិត្តដែលរស់នៅទីនោះ។ គេសង្កេតឃើញថាលោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសទាំងបី ហាក់ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងនេះបើតាមប្រភពគណនីហ្វេសប៊ុករបស់លោក ហង្ស ឈា ដែលបានបង្ហោះឲ្យដឹងពីរការទទួលជោគជ័យនៃការចេញសម្តែងមួយនេះ ដោយមានទាំងវីដេអូ និងរូបភាព។ មហាជនជាច្រើនបានសម្តែងការស្ងើចសរសើរសឹងតែពេញបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសពីសំណាក់នារីៗផ្ទាល់តែម្តងដោយទទួលស្គាល់ថាពិតជាសក្តិសមនឹងឈ្មោះជាកំពូលតារាចម្រៀងទាំងឪពុក និងកូនពិតមែន៕

ប្រពៃណាស់! ថមមី និង សួស វីហ្សា ឆ្លៀតពេលថ្ងៃខួបកំណើត ធ្វើពិធីបុណ្យបច្ច័យបួនជូនលោកយាយ និងចែកអំណោយជូនចាស់ៗ ជាគំរូល្អគួរឲ្យគោរព

សួស វីហ្សា តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” ដែលមានសម្លេងផ្អែមត្រជាក់រណ្តំចិត្ត និងជាគ្រូបង្វឹកមួយរូបប្រចាំកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia។ ក្រោយពីបានបើកចំហទំនាក់ទំនងស្នេហាជាមួយអ្នកសម្តែងប្រុសរូបសង្ហារលោក ថមមី ជាផ្លូវការរួចមក អ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាត្រសងដែលធ្វើឲ្យប្រិយមិត្តជាច្រើនលួចច្រណែន។ ថ្មីៗនេះលោក ថមមី បានធ្វើ Surprise ខួបកំណើតជូនកញ្ញា សួស វីហ្សា យ៉ាងផ្អែមល្ហែមដែលធ្វើឲ្យផ្អើលអស់មហាជនលាន់មាត់សរសើរ និងជូនពរ។ យ៉ាងណាមិញមិនត្រឹមតែធ្វើកម្មវិធីពញាក់អារម្មណ៍តែមួយមុខនោះទេ លោក និង សួស វីហ្សា ក៏បានរៀបចំកម្មវិធីបុណ្យបច្ច័យបួនចម្រើនព្រះជន្មជូនលោកយាយទៀតផងដែរ។ …

ពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃរបស់តារាចម្រៀងស្រីកញ្ញា ខេមរៈ ស្រីពៅ និងធ្វើឡើងនៅដើមខែក្រោយនេះ

ប្រៀបដូចជានៅថ្មីៗនៅឡើយ ដែលយើងបានបាត់បង់ធនធានសិល្បៈគឺកញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត។ មហាជនជាច្រើនបានសម្តែងការសោកស្តាយ និងក្រៀមក្រំជាខ្លាំងក្រោយពីឮដំណឹងមរណៈភាពរបស់តារាស្រីវ័យក្មេងរូបនេះតាំងពីដើមឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែមករា ដោយម្នាក់ៗសឹងតែហាក់មិនជឿនឹងអ្វីដែលបានឮ និងបានឃើញ ជាពិសេសគឺក្រុមគ្រួសារនៃសពកំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត តែម្តង។ យ៉ាងណាមិញពេលវេលាបានកន្លងផុតទៅជាច្រើនថ្ងៃមកហើយ ដោយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺគម្រប់ខួប១០០ថ្ងៃនៃការស្លាប់របស់កញ្ញា ខេមរៈ ស្រីពៅ​ ហើយ។ ពិធីបុណ្យនេះនឹងត្រូវរៀបចំធ្វើឡើងនៅឯស្រុកកំណើតនាងផ្ទាល់ដែលមានទីតាំង ភូមិតាម៉ុត ឃុំគរ ស្រុកព្រៃឈរ …