Author: Chan Sreyny

អស់កង្វល់ជាមួយបញ្ហាស្នាមជាំទៀតហើយជាមួយនឹងវិធីងាយៗទាំងនេះ

ជារៀងរាល់ថ្ងៃមិនថាអ្នកមានការប្រុងប្រយ័ត្នប៉ុណ្ណាទេ ក៏បញ្ហាខ្លះនៅតែកើតមានឡើងដដែលដូចជាការប៉ះទង្គិច ឬផលប៉ះពាល់ពីបរិយាកាសនៅជុំវិញខ្លួនយើងដែលយើងមិនបានដឹងមុន ដូចនេះកត្តាទាំងនេះហើយដែលយើងត្រូវយកចិត្តទុកដាក់ និងរកវិធីសាស្រ្តក្នុងការដោះស្រាយអោយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។​ ដោយវិធីសាស្រ្តទាំងនោះមានដូចខាងក្រោម៖ ទី១.ជីវ៉ាន់ស៊ុយ និងទឹកកក៖ បំបាត់ស្នាមជាំនៅលើភ្នែកបន្ទាប់ពីការប៉ះទង្គិចរួច ដោយអ្នកគ្រាន់តែយកដើម ជីវ៉ាន់ស៊ុយមកហាន់អោយម៉ត់ បន្ទាប់មកយកដុំទឹកកមកដាក់លាយជាមួយជីវ៉ាន់ស៊ុយក្នុងកូនកន្សែងរួចយកស្អំ​ ហើយទុករយះពេល១០​​ ទៅ១៥នាទី។ ទី២. ទឹកដោះគោស្រស់៖ នៅពេលដែលអ្នកមានអារម្មណ៍ថាស្រវាំងភ្នែកបន្ទាប់ពីការប្រើប្រាស់កុំព្យូទ័រអស់ជាច្រើនម៉ោង អ្នកអាចយកទឹកដោះគោស្រស់ដាក់ក្នុងកូនចានមួយ រួចយកសំឡីសម្រាប់ជូត Tonerមកជ្រលក់ហើយបិទនៅលើភ្នែក ទុករយៈពេល១០នាទីវានឹងធ្វើអោយភ្នែករបស់អ្នកបានធូរស្បើយ។ ទី៣. ស្លាបព្រាដាក់ត្រាំទឹកកកអោយត្រជាក់៖​ ជាទូទៅស្នាមជាំនៅលើរាងកាយរបស់យើងវាមិនងាយនិងបាត់ទេយ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពី ២ទៅ៣ថ្ងៃដែរឬអាចឈានដល់មួយសប្ដាហ៍ផងដែរ ប៉ុន្តែបើអ្នកចង់បំបាត់វាអោយបានឆាប់រហ័សអ្នកគ្រាន់តែយកស្លាបព្រាបាយទៅដាក់ត្រាំទឹកកកអោយត្រជាក់ បន្ទាប់មកញីនៅលើស្នាមជាំនោះថ្នមៗប្រហែល​ ៥ទៅ១០នាទី …

លេងសើចម៉េចបាន! បុរសម្នាក់ធ្វើអោយគណៈកម្មការសរសើរមិនដាច់ពីមាត់

បេក្ខជនមួយរូបមកពីតំបន់ Pomona រដ្ឋ California បានធ្វើអោយគណៈកម្មការសរសើរមិនដាច់ពីមាត់នូវទេពកោសល្យដ៏ល្អឯកដែលកម្របានឃើញនៅក្នុងការប្រកួត American Idol កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។ លោក Alejandro Aranda​ មានអាយុ ២៤ឆ្នាំ ជាអ្នកលាងចាន និងបម្រើការតាមផ្ទះមួយរូប ដែលមានចរិកលក្ខណៈស្លូតបូត ស្រគត់ស្រគំ​ ប៉ុន្តែមានសមត្ថភាពដ៏អស្ចារ្យដែលធ្វើអោយគណៈកម្មការទាំងបីរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតស្ទើតែមិនជឿនឹងអ្វីដែលបេក្ខជនរូបនេះបានបង្ហាញ។ មិនតែប៉ុណ្ណោះគណៈកម្មការបានសរសើរដល់រូបលោកថា អាចនិងក្លាយជាម្ចាស់ពាននៅរដូវកាលនេះទៀតផង។​ យ៉ាងណាមិញនៅក្នុងការប្រគួតនេះដែរ បេក្ខជនស្រគត់ស្រគំមួយរូបនេះបានជ្រើសរើសយកការសម្ដែង ដោយច្រៀងអមជាមួយនិងការលេងឧបករណ៍​តន្រ្តីហ្គីតា​ ជាមួយនិងបទដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់មានចំណងជើងថា ” out loud​ “បានយ៉ាងល្អមិនថា …