ឡានទិញមកបង់ពន្ធត្រឹមត្រូវមានឯកសារទាំងអស់ ហើយក្រសួងចេញកាតគ្រីបញ្ជាក់ថា ពណ៌ ស តែត្រូវប៉ូលិសចាប់ផាកពិន័យរករឿងថា ពណ៌ឡាន ខុសពីពណ៌ក្នុងកាតគ្រីទៅវិញ
admin August 9, 2019 at 4:07 am
facebook

កាលពីប៉ុន្មានម៉ោងមុននេះ លោក ផែង វណ្ណៈ បានបង្ហាញករណីផាកពិន័យដ៏គួរឲ្យហួសចិត្តមួយ ដែលធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំង។ លោកបានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កំហុស​អ្នក​ណា​? ប្រជាពលរដ្ឋ​មានលុយទិញរថយន្តមកប្រេីប្រាស់ស្របច្បាប់​ គឺ​ ទិញ​រថយន្ត​មានបង់ពន្ធនាំចូលត្រឹមត្រូវ​ ។ បន្ទាប់​មកយកទៅធ្វេីស្លាកលេខ​ មុននឹង​ចេញស្លាកលេខ​ រថយន្ដ​ត្រូវ​ឆ្លង​កាត់​ឈៀក​និងវាយតម្លៃ​ភិនភាគ​រថយន្ដ​ និង​ គុណភាព​រថយន្ត​ ។ មន្ត្រី​សាធារណការ​ និង​ មន្ត្រី​ឈៀក​ របស់​ក្រុមហ៊ុន​ បានកំណត់​រថយន្ដ​នេះមានពណ៌​ ស​ ហេីយក៏ចេញ​កាតគ្រី​ និង​ ស្លាកលេខ​ ជូន​ ដោយក្នុង​កាតគ្រី​ គឺ​ ដាក់​ថា​ ពណ៌​ ស​ ។ មាន​ឯកសារ​គ្រប់​គ្រាន់​ហើយ​ ប្រជាពលរដ្ឋម្ចាស់រថយន្ត​ក៏បេីករថយន្តលេីដងផ្លូវ​ ក៏ត្រូវ​មន្ត្រី​ នគរបាល​ចរាចរណ៍​ ខេត្តកណ្ដាល​ ចាប់ឃាត់ត្រួតពិនិត្យ​ ។

បន្ទាប់​ពី​ ពិនិត្យ​ថាមាន​ ឯកសារ​គ្រប់​គ្រាន់​អស់​ហើយ​ មន្ត្រី​នគរបាល​ចរាចរណ៍​ រករឿង​ ពណ៌​ រថយន្ត​ ដោយចាត់ទុកថា​ រថយន្ដ​នេះ​ មិនមែន​ ពណ៌​ ស​ ទេ​ គឺពណ៌ក្រហមខៀវ​ រួចក៏ធ្វេីការផាកពិន័យម្ចាស់រថយន្ត​ ១២០០០០​ រៀល​ (​ ៣០​ ដុល្លារ​ )​ ។ ម្ចាស់​រថយន្ត​តវ៉ា​យ៉ាង​ណា​ ក៏មន្ត្រី​ នគរបាល​ចរាចរណ៍​ខេត្តកណ្ដាល​ ទាមទារ​ផាកពិន័យ​ទាល់តែបាន​ ។ ម្ចាស់​រថយន្ត​បានទូរស័ព្ទមកសួរខ្ញុំ​ តេី​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកណ្ដាល​ ធ្វើ​ការ​ផាក​ពិន័យ​គាត់​នេះ​ ត្រឹម​ត្រូវ​ដែរឬទេ​ ? ខ្ញុំបានឆ្លេីយថា​ ច្បាប់​នៅលេីមាត់មន្ត្រី​ចរាចរណ៍​នោះ​ ទោះយេីងគោរពច្បាប់យ៉ាងណាក៏​នៅតែខុសដែរ​ ។ ប៉ុន្តែ​ ដេីម្បី​កុំអោយមានរឿងបែបនេះទៅថ្ងៃក្រោយ​ ខ្ញុំបានផ្ដល់យោបល់​អោយ​ម្ចាស់​រថយន្ត​ទៅបាញ់ថ្នាំ​ ពណ៌​ រថយន្ត​ អោយឃេីញ​ ស​ ទាំង​អស់​តែម្ដងទៅ​ ដេីម្បី​អោយត្រូវតាមកាតគ្រី​ “។ ចំពោះករណីនេះ តើបងប្អូនយល់យ៉ាងណាដែរ?