ផ្លូវធ្វើដំណើរពិបាក! ក្មេងៗសិស្សសាលានៅតំបន់ដាច់ស្រយាល ប្រកាសសុំជំនួយជាសម្ភារៈសិក្សា និងឧបករណ៍ប្រើប្រាស់ផ្សេងៗតាមដែលអាចធ្វើបាន
admin August 9, 2019 at 4:06 am
facebook

ថ្មីៗនេះមានការអំពាវនាវមួយក្នុងបណ្តាញសង្គម ដោយក្មេងៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយ៉ាល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង បានប្រកាសសុំជំនួយជួយជាសម្ភារៈសិក្សា និងសាលារៀន ព្រោះតែខែនេះជារដូវភ្លៀង មានតែសាលាចាស់បាក់បែកធ្លុះធ្លាយទ្រុឌទ្រោម ឯផ្លូវធ្វើដំណើរវិញក៏ពិបាកទៀត ព្រោះផ្លូវខូចងាយលិចទឹក និងជាដីស្អិត។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា ពូ ឈីវ បានសរសេររៀបរាប់ឲ្យដឹងថា៖ «តោះ! បងប្អូនជាទីស្រលាញ់រាប់អាន ផ្អាកការពិសាកាហ្វេប្រេនមួយកែវ មកចូលរួមទិញសម្ភារៈសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្សសិក្សានៅតំបន់ដាច់ស្រយាល ស្ថិតក្នុងខេត្តស្ទឹងត្រែង (ស្រុកកំណើតពូឈីវ) គឺសាលាបឋមសិក្សា ឧបសម្ព័ន ក្របីមួយ ស្ថិតក្នុងភូមិ ក្របីមួយ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលជាសាលាដ៏កម្សត់កម្រ ជញ្ជាំងធ្លុះធ្លាយ ឆ្ងាយពីទីរួមស្រុក ចំនួន ៥៨ គីឡូ ផ្លូវខូច ពិបាក់ធ្វើដំណើរ សិស្សសរុបមានចំនួន ១២០ នាក់ ស្រី ៥៦ នាក់ គ្រូ ០៨ នាក់។

សម្បូរដោយកុមារមានជីវភាពក្រីក្រខ្វះខាតនូវសម្ភារៈសិក្សា សំណើរបស់ប្អូនៗសិស្សានុសិស្សចង់បាននូវ សម្ភារៈសិក្សា ឯកសណ្ឋានសិស្ស សម្ភារៈកីឡា កាបូប ស្បែកជើង និងធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់ បងប្អូនអាចចូលរួមជាមួយក្រុមការងារខ្ញុំបាទបានដោយក្តីរីករាយ និងសទ្ធាជ្រះថ្លា។ កម្មវិធីប្រារព្ធឡើងនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ លេខទូរស័ព្ទ៖ ០៧០ ៩៩ ៧៧ ៧១ ABA’ ០០០២៣៨១៥៨»៕