ពិធីចេញម្លប់ កូនស្រីរបស់លោកឧកញ៉ាលី សេងឃាង ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ជាពិសេសថវិកាទាំងអស់ទទួលបានពីពិធីនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
admin August 9, 2019 at 4:03 am
facebook

ពិធីចូល និងចេញម្លប់ ជាពិធីមង្គលមួយយ៉ាងសំខាន់សម្រាប់ស្ត្រីខ្មែរការប្រារព្ធពិធីនេះសម្រាប់បំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ ។ ប៉ុន្តែជំនាន់ក្រោយៗមក ក៏លែងឃើញមានប្រជាពលរដ្ឋធ្វើពិធីចូលម្លប់ចេញម្លប់ គេកម្រឃើញបងប្អូនប្រជាពលរដ្ឋនៅប្រកាន់ទំនៀមទម្លាប់នេះណាស់ គឺនៅមានភាគតិចបំផុត។ យ៉ាងណាមិញថ្មីៗនេះ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា លី សេងឃាង ព្រមទាំងលោកជំទាវ បានរៀបចំធ្វើពិធីចេញម្លប់ឲ្យកូនស្រី មានឈ្មោះ លី ជាសុីងវិចតូរៀ ហើយក៏ជាពិធីខួបកំណើតគំរប់អាយុ១៥ឆ្នាំ ដោយលោកឧកញ៉ា បានរៀបចំកម្មវិធីយ៉ាងអធិកអធម នៅឯសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា ដោយមានការចូលអបអរពីសំណាក់មិត្តភក្តិ សាច់ញាតិ ព្រមទាំងភ្ញៀវកិត្តិយសគ្រប់ឋានៈ ជាអ្នកមានមុខមាត់នៅក្នុងសង្គម និង តារាចម្រៀង រ៉ូលីន ព្រមទាំងពិធីករពិធីការិនី គង់ សុជាតិ និងលោក ជា វិបុល។

មហាជនជាច្រើនបានសម្តែងការកោតសរសើរជាពន់ពេកដោយនៅឃើញមានពិធីចេញម្លប់ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត ពោរពេញដោយពណ៍បៃតង ដេគ័រ ទាក់ទាញភ្នែក ជាពិសេសម្ចាស់កម្មវីធី យុវតី លី ជាសុីងវិចតូរៀ ដែលមានរូបសម្រស់ស្រស់សោភា ស្ថិតនៅក្នុងឈុតរ៉ូបរាត្រីសមោសរពណ៌បៃតង។ អ្វីដែលគួរឲ្យកោតសរសើរទៀតនោះ ថវិកាទាំងអស់ ដែលទទួលបានពីការចូលរួមរបស់ភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីខួបកំណើត និងចេញម្លប់នេះ ក៏នឹងត្រូវបរិច្ឆាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ រូបភាពដោយ ៖ គណនីហ្វេសប៊ុក  Bong Joy