លោក ខាន់ ចាន់សុផល និយាយចំៗថា ប្រវត្តិសាស្ត្រហើយមិនដែលឃើញក្រុងព្រះសីហនុ ដែលជាតំបន់ភ្នំខ្ពង់រាប ទឹកហូរច្រោះចូលសមុទ្រ តែលិចទឹកខ្លាំងបែបនេះទេ
admin August 9, 2019 at 3:48 am
facebook

កាលពីយប់រំលអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្រុងព្រះសីហនុ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យមានការលិចលង់ក្រុងយ៉ាងខ្លាំង ដោយតំបន់ខ្លះលិចដល់ដំបូលរថយន្តតែម្តង ហើយក៏មានការផ្អាកអគ្គិសនីផងដែរ ដោយសារតែជំនន់ទឹកបានលិចយ៉ាងខ្លាំង ខ្លាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋ។ ទាក់ទងនឹងករណីនេះផងដែរថា លោក ខាន់ ចាន់សុផល ក៏បាននិយាយចំៗលើករណីលិចក្រុងព្រះសីហនុនេះផងដែរ។

លោកបានឲ្យដឹងថា “ប្រវត្តិសាស្ត្រ ហើយ ខ្ញុំមិនដែលឮនិងឃើញថា ក្រុងតោ១នឹម មានទឹកលិចក្រុង ! ព្រោះជាតំបន់ភ្នំខ្ពង់រាប ទឹកហូរច្រោះចូលសមុទ្រ និង ធ្លាក់ទៅតាមជើងភ្នំ ។ តែហេតុអ្វីបានជាទឹកលិចក្រុង ? គឺមកពីការអភិវឌ្ឍលឿន ពុំមានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ លូរបង្ហូរទឹក ។ បើមិនធ្វើប្រពន្ធ័លូរបង្ហូរទឹក ចេញពីក្រុង និងអាងស្តុកទេ ! លិចតែរហូតនិង ។ ប្រហែលជាត្រូវការសិក្សាគម្រោង និងចំណាយថវិការច្រើនហើយ” ៕