សុខ សុម៉ាវត្តី ស្រស់ស្អាតខ្លាំងក្នុងឈុតតំណាងឲ្យឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យរំលេចរូបរាងយ៉ាងស្រស់សោភា
admin August 9, 2019 at 3:33 am
facebook

សុខ សុម៉ាវត្តី តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព ដែលមានដើមកំណើតចេញពីការប្រលង Freshie Girl ទទួលបានជ័យលាភីក្នុងឆ្នាំ២០០៦។ គិតមកទល់ពេលនេះតារាស្រីរូបនេះប្រឡូកសិល្បៈអស់មកជាង១០ឆ្នាំមកហើយ ដោយនាងនៅតែអាចរក្សាតំណែង និងកេរ្តិ៍ឈ្មោះបានយ៉ាងល្អ ដោយមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តនាង។

ថ្មីៗនេះដែរ សុខ សុម៉ាវត្តី បានធ្វើឲ្យមហាជនកោតសរសើរ និងពេញចិត្តជាខ្លាំងពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដោយរូបនាងបានតុបតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតតំណាងឯករាជ្យជាតិ ដោយមានរូបវិមានឯករាជ្យជាតំណាងរំលេចនូវសម្រស់យ៉ាងស្រស់ត្រកាល។ បើទោះបីជាពេលវេលាកន្លងយូរទៅក៏ពិតមែន តែសម្រស់របស់អ្នកនាង សុខ សុម៉ាវត្តី ហាក់មិនប្រែប្រួលឬចាស់ទៅណានោះឡើយ ផ្ទុយទៅវិញនាងហាក់រឹតតែស្រស់ស្អាតជាងមុននៅពេលដែលខ្លួនបែបនេះ។ តោះទស្សនារូបភាពខាងក្រោមនេះដើម្បីដឹងច្បាស់៖