អបអរសាទរ! ទីបំផុត អ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរហើយ
សិល្បៈ September 9, 2019 Komsan

លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា ជាពិធីករ ពិធីការិនីល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមានបទពិសោធន៍យូរឆ្នាំលើវិថីសិល្បៈ ជាអតីតតារាសម្តែងដ៏មានទេពកោសល្យ និងមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈខ្មែរបានដឹកដៃគ្នាចូលរោងការហើយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្រោយពីមើលចិត្តមើលថ្លើម និងមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំរួចមកទីបំផុត តួអង្គស្រីក្នុងកំពូលខ្សែភាពយន្តល្បីជាងមួយទសវត្សរ៍រឿង “នេសាទក្រពើ” អ្នកនាង ស៊ឹម សូលីកា បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរ ជាមួយលោកអេង រិទ្ធី ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលមានមុខមាត់ក្នុងសង្គមជាច្រើននាក់ ព្រមទាំងសិល្បករ សិល្បការិនីផងដែរ។ មហាជនជាច្រើនបានសម្តែងក្តីជូនពរដល់គូស្វាមីភរិយាថ្មីនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងពេញបណ្តាញសង្គមតែម្តង៕