ចេញពីពេទ្យមកដល់ផ្ទះវិញភ្លាម! នាយ តាក់ស៊ី ត្រូវភរិយានាង ភីម នាំកូនៗធ្វើពិធីស្វាគមន៍លើកទឹកចិត្តឪពុកយ៉ាងកក់ក្តៅ
admin August 9, 2019 at 3:32 am
facebook

កាលពីថ្មីៗនេះ នាយ តាក់ស៊ី បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំង ដោយគ្រាន់តែសឹកហើយភ្លាម​ លោកត្រូវបញ្ជូនចូលទៅសង្គ្រោះបន្ទាន់ភ្លាមតែម្តង ព្រោះតែអការៈជម្ងឺរបស់លោកបានធ្វើទុក្ខយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញក្រោមការជួយសង្គ្រោះយ៉ាងដុតដៃដុតជើងពីក្រុមគ្រូពេទ្យ លោកក៏បានឆ្លងផុតគ្រោះថ្នាក់ចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅផ្ទះ។

យោងតាមប្រភពលោក ហេង ឡុង បានឲ្យដឹងថាពេលនេះនាយតាក់ស៊ីហាក់បានធូរប្រសើ និងអាចញញឹមស្រស់វិញហើយក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ។ លោក ហេង ឡុង ក៏បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គមផងដែរថា៖ «ធ្វើអញ្ចឹងបានត្រឹមត្រូវ នាងភីមនាំកូនទៅលើកទឹកចិត្តឪពុកដល់ផ្ទះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គួរតែលើកទឹកចិត្តគាត់ដែរ មិនថាត្រូវរស់នៅជុំគ្នា ឬបែកគ្នាឡើយ។ ពេលនេះអន្ទិតតាក់សុី ញញឹមស្រស់វិញហើយ ខ្ញុំជឿថាបងប្អូនក៏គិតដូចខ្ញុំដែរ ពិតជាចង់ឲ្យពួកគាត់ត្រូវគ្នាវិញ»៕