ណាក់ ស្រីណា សុំឲ្យបងប្អូនកុំយល់ច្រឡំចំពោះរូបនាង ក្រោយមានជនអនាមិកក្លែងបន្លំគណនីហ្វេសប៊ុកនាងបង្កចលាចលពេញបណ្តាញសង្គម
សិល្បៈ September 9, 2019 Komsan

តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពដែលបងប្អូនភាគច្រើនស្គាល់គាត់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផ្សេងៗ។ គួរបញ្ជាក់ឲ្យដឹងដែរថា ណាក់ ស្រីណា បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់កាលពីពេលថ្មីៗនេះដោយនាងបានដើរតួយ៉ាងសមឥតខ្ចោះក្នុងបទ “Sorry មួយលានដង” របស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។

យោងតាមប្រភពគណនីហ្វេសប៊ុកផ្លូវការរបស់ ណាក់ ស្រីណា បានរៀបរាប់ឲ្យដឹងថា៖ «ជួយ share ផងបងប្អូនដេីម្បីកុំឲ្យមានការយល់ច្រលំ​ ចេញ​ម៉ូតថ្មីមកទៀតហេីយ​ និយាយ​ទៅអាអ្នក Hack នេះ​វាពូកែ​ប្រឌិតខ្លាំងបស់វាណា​! សូមជម្រាបបងប្អូនថា​ Facebook ឈ្មោះ​ Sreyna Nak ដែល​មានដាក់រូបខ្ញុំនេះ​ មិនមែន​ជា​ Facebook របស់ខ្ញុំ​ឡេីយ​។ Facebookរបស់ខ្ញុំពិតមានតែមួយគត់​គឺ​ Facebook ដែលខ្ញុំ​កំពុងលេងរាល់ថ្ងៃនេះ»៕