លោក អេ ភូថង ធ្លាប់តែជាកីឡាករប្រដាល់លើសង្វៀនយ៉ាងស្វាហាប់ តែពេលនេះបែរក្លាយជាមនុស្សស្រងូតស្រងាត់ដើរកាន់ឈើច្រត់ទៅវិញ
សិល្បៈ September 7, 2019 Komsan

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅថ្មីៗនេះលោក អេ ភូថង អតីតកំពូលអ្នកប្រដាល់ដ៏ល្បីរបស់កម្ពុជាបានសម្រាកព្យាបាលជំងឺដែលទំនងជាធ្ងន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ហើយជីវភាពលោកក៏ខ្វះខាតកំពុងត្រូវការជំនួយជាថវិកាជាបន្ទាន់។ ក្រោយពេលទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់រួចមកលោក អេ ភូថង ហាក់បានធូរស្បើយច្រើនពីជម្ងឺ ថែមទាំងអាចដើរចេញក្រៅបានផងដែរ តែត្រូវប្រើប្រាស់ឈើច្រត់ ហើយលោកក៏ទទូចសុំគ្រួសារធ្វើបុណ្យ រកផ្លូវព្រះធម៌ដើម្បីរំងាប់អារម្មណ៍ឲ្យស្ងប់ចិត្ត។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា អារី យ៉ា បានរៀបរាប់ឲ្យដឹងថា៖ «ធ្លាប់តែឃើញបងប្រុសនៅលើសង្វៀនយ៉ាងស្វាហាប់និយាយលេងច្រើន តែពេលនេះបងប្រុសក្លាយជាមនុស្ស ស្រងូតស្រងាត់ ចូលចិត្តនៅកន្លែងស្ងាត់ ដៃកាន់ឈើច្រត់ទៅវិញ។ មានតែរកផ្លូវធម៌មករំងាប់ ផ្លូវអារម្មណ៍តែប៉ុណ្ណោះ ទើបបានធូរស្បើយ អាណិតបងប្រុស អេ ភូថង ណាស់ ឈឺហើយនៅទារទៅធ្វើបុណ្យទៀត !!!»។ ក្រោយពីមានការបង្ហោះនេះមានមហាជនដែលជាអ្នកគាំទ្ររបស់លោក អេភូថង បានសម្តែងក្តីអាណិតអាសូរ និងជូនពរលោកឆាប់បានជាសះស្បើយពីជំងឺឡើងវិញ៕