តារាចម្រៀង Original Song ទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាក្នុងការស្នេីសុំ​ដាក់បញ្ចូល​ កម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី YouTube (Region List) ដើម្បីចៀសវាងពីការយកបង្ហោះបន្ត រំលោភបំពានស្នាដៃ
សិល្បៈ September 7, 2019 Komsan

ថ្មីៗនេះសង្កេតឃើញថាមានការលួចកម្មសិទ្ធិបញ្ញាបទចម្រៀងជាញឹកញាប់ជាពិសេសនៅក្នុងបណ្តាញសង្គម យូធូប ដោយជនខិលខូចភាគច្រើនបានយកវីដេអូ និងចំរៀងទាំងនោះទៅបង្ហោះព្រមទាំងស្នើជាម្ចាស់កម្មសិទ្ធិថែមទៀត។ ដោយមានករណីនេះកើតឡើងជាញឹកញាប់ ហេតុនេះហើយបានជា អ្នកនាង អេដា លោក សូរិយា និងផលិតករវ័យក្មេងកញ្ញា រិទ្ធី លំអរពេជ្រ បានទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាក្នុងការស្នេីសុំ​ដាក់បញ្ចូល​ កម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី YouTube (Region List)ដើម្បីរក្សាការពារទាមទារអោយបាននូវកម្មសិទ្ធិបញ្ញានៃស្នាដៃចម្រៀង ចៀសវាងពីការយកបង្ហោះបន្ត រំលោភបំពានស្នាដៃ។

យោងតាមប្រភពទំព័ររបស់តារាចម្រៀងស្រី ADDA បានឲ្យដឹងថា៖ “សួស្តីថ្ងៃនេះមានការជួបពិភាក្សារវាងពួកយេីង​ និង Public Affair Section នៃស្ថានទូត​អាមេរិក​ អំពីបញ្ហាការ​ស្នេីសុំ​ដាក់បញ្ចូល​ ប្រទេសកម្ពុជា​ ចូលក្នុងបញ្ជីតំបន់នៅលេី YouTube ( Region List )។ ការរក្សា​ និង​ ទាមទារអោយបាននូវកម្មសិទ្ធបញ្ញានៃស្នាដៃទាំងឡាយដែលកូនខ្មែរខំប្រឹងបង្កេីតឡេីង​ និង​ បង្ហោះលើ YouTube​ អោយចៀសផុតពីការបង្ហោះបន្ត​ និង​ រំលោភបំពានស្នាដៃរបស់យេីងដោយប្រការមិនគប្បីណាមួយ​ មិនមែនតែសំរាប់សិល្បៈករមួយក្រុមនេះទេ​ គឺសំរាប់សិល្បៈករ​ និងអ្នកដែលជា Original Content Creator​ ទាំងអស់ ពួកយេីងត្រូវការ​ការចូលរួមពីអ្នកទាំងអស់គ្នា​ ដេីម្បីលុបបំបាត់​ ការចំលង Content​ របស់យេីងតទៅទៀត​ ម្ចាស់ដេីមត្រូវតែទទួលបានការ​ការពារ​ 100% ពីប្រព័ន្ធ YouTube​ ។ We need you to join us! More details coming soon… stay tuned! “៕