គ្រុបសំលាញ់មួយជីវិតបេះដូងមនុស្សធម៌ ឧបត្ថម្ភថវិកាចំនួន ១ លាន ២ សែនរៀល ដល់តារាកំប្លែងនាយក្រឹបដើម្បីទុកជាថវិកាប្រើប្រាស់ រៀបចំពិធីបុណ្យលោកឪពុក
សិល្បៈ September 7, 2019 Komsan

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងនាយក្រឹប មានទុក្ខជាទម្ងន់ ដោយក្រុមគ្រួសារស្លាប់បន្តបន្ទាប់គ្នា ថែមទាំងជួបការខ្វះខាតជាច្រើនព្រោះតែក្រុមគ្រួសារក្រីក្រគ្មានប្រាក់។ មហាជនជាច្រើនបានសម្តែងក្តីអាណិត អាសូរ ព្រមទាំងប្រកាសស្វែងរកមូលនិធិដើម្បីជួយដល់រូបលោក និងក្រុមគ្រួសារផងដែរ។

យោងតាមប្រភពទំព័រហ្វេសប៊ុកឈ្មោះថា គ្រុបសំលាញ់មួយជីវិតបេះដូងមនុស្សធម៌ បានរៀបរាប់ឲ្យដឹងថា៖ «ដោយមើលឃើញទុក្ខលំបាករបស់នាយក្រឹប ដែលបាត់បង់ម្តាយ បងថ្លៃប្រុស មិនទាន់បានធ្វើបុណ្យ១០០ថ្ងៃផង ត្រូវឪពុកស្លាប់ចោលទៀត ដោយមើលឃើញការខ្វះខាតថវិកាធ្វើបុណ្យ គ្រុបសំលាញ់មួយជីវិត បេះដូងមនុស្សធម៌ បានធ្វើមូលនិធិបរិច្ចាគថវិកាម្នាក់ៗបន្តិចជួយរំលែកទុក្ខនាយក្រឹប ទទួលបានថិវិកាចំនួន ១,២០០,០០០ (មួយលានពីរសែនរៀល) អំណោយលើកទី១១»៕