ពេជ្រ សោភា Lives វីដេអូចែករំលែកបទពិសោធន៍ដែលជួបប្រទះរយៈពេល១៥ឆ្នាំនៅលើវិថីសិល្បៈ ដល់បងប្អូនដែលមានក្តីប្រាថ្នាចង់ក្លាយជាអ្នកចម្រៀង
សិល្បៈ September 7, 2019 Komsan

ពេជ្រ សោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមហាជនភាគច្រើនស្គាល់គាត់ច្បាស់តាមរយៈទេពកោសល្យ និងសមត្ថភាពព្រោះមិនត្រឹមតែអាចច្រៀង និងរាំបានយ៉ាងរស់រវើកនោះទេ អ្នកនាងក៏ជាអាចសរសេរទំនុកច្រៀងបានផងដែរ។ រយៈពេល១៥ឆ្នាំលើវិថីសិល្បៈនេះ ពេជ្រ សោភា គឺនៅតែអាចឈរជាប់ជាតំណែងជាតារាចម្រៀងស្រីជួរមុខរបស់ប្រទេសកម្ពុជា។

ថ្មីៗនេះដែលស្របពេលដែលកម្មវិធី The Mask Singer Cambodia បានចូលមកដល់ប្រទេសកម្ពុជា អ្នកនាងក៏បានប្រកាសឲ្យបងប្អូនដែលមានក្តីប្រាថ្នាជាតារាចម្រៀងមកដាក់ពាក្យ។ អ្នកនាង ពេជ្រ សោភា បានធ្វើការ Lives វីដេអូចែករំលែកនូវបទពិសោធន៍ ព្រមទាំងឧបសគ្គដែលខ្លួនបានជួបប្រទះអស់រយៈពេលជាង១៥ឆ្នាំ ក្នុងអាជីពជាតារាចម្រៀងឲ្យមហាជនបានដឹងផងដែរ។ ដោយអ្នកនាងបាននិយាយថា៖ «កាលខ្ញុំច្រៀងនៅ Spark ដំបូង មួយយប់បានតែ ៣ដុល្លារ ទេ ខ្ញុំជួយគ្រួសារខ្ញុំអត់កើត ជួយពុកខ្ញុំអត់កើតព្រោះគាត់ឈឺត្រូវការលុយច្រើន ត្រូវគេមើលងាយថាអ្នកចម្រៀងស្រីគ្មានខោអាវស្លៀកពាក់ឡូយឆាយ។ កាលគ្រួសារនៅក្រ គ្មានអ្នកណាគេរាប់រកទេ តែបន្ទាប់ពីខ្ញុំបានជួយម៉ែខ្ញុំឲ្យមានអ្វីគ្រប់យ៉ាងមក អ្នកណាជួបក៏សួរសុខទុក្ខ សុទ្ធតែជំរាបសួរគាត់ សួរគាត់សុខសប្បាយទេ។

ឈរលើអាជីពជាតារាចម្រៀង១៥ឆ្នាំហើយក៏ពិតមែន តែនាងនៅតែទទួលបានការបង្អាប់រិះគន់ពីសំណាក់អ្នកដទៃ ទោះបីជាពេលបច្ចុប្បន្ននេះក៏នៅតែមានគេនិយាយ នាងច្រៀងមិនពីរោះ សម្លេងមិនកើត ច្រៀងស្រែកក៏មិនកើត កោតធ្វើអ្នកចម្រៀងដែរជាដើម តែអ្វីដែលខ្ញុំអាចឈរជើងបាននោះគឺដោយសារខ្ញុំមិនខ្វល់ពីការបំបាក់ទឹកចិត្តឡើយ ខ្ញុំខំដើម្បីក្តីស្រម៉ៃរបស់ខ្លួនឯង និងជួយគ្រួសារខ្ញុំ»។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖