Yang Soobin សម្ងំសម្រកគីឡូអស់រយៈពេល៤ខែ ស្រកអស់ជាង២៣គីឡូ បង្ហាញខ្លួនឡើងវិញជាមួយរូបរាងថ្មីស្រស់ស្អាតជាងមុនមើលសឹងពុំស្គាល់
សិល្បៈ September 6, 2019 Komsan

តារាណេតអាយដលកូរ៉េ Yang Soobin ដែលបងប្អូនប្រិយមិត្តភាគច្រើនបានស្គាល់គាត់តាមរយៈវីដេអូឃ្លីបខ្លីៗដែលគាត់បង្ហាញក្នុងបណ្តាញសង្គម ពីការដែលគាត់រីករាយក្នុងការញ៉ាំអាហារឆ្ងាញ់ និងញ៉ាំច្រើនស្មើនឹងមនុស្ស ៣ ៤ នាក់រួមគ្នា។ មួយរយៈក្រោយនេះគេហាក់ណពុំសូវឃើញតារាណេតអាយដលរូបនេះបានចេញវីដេអូថ្មីៗប៉ុន្មាននោះទេ ដោយទទួលបានដំណឹងថានាងកំពុងតែសម្ងំសំរកទម្ងន់។

ពេលនេះច្បាស់ហើយថាជាការពិត ស្រីស្អាត Yang Soobin ដែលគ្រប់គ្នាស្គាល់ច្បាស់គឺពិតជាកំពុងតែសំរកទម្ងន់ពិតមែន ដោយនាងបានអាប់ឌេតព័ត៌មាននៅលើបណ្តាញសង្គមខ្លួនថានាងបានស្រកគីឡូអស់ជាង ២៣គីឡូ ក្នុងរយៈពេល៤ខែ។ រូបរាងថ្មីរបស់ Yang Soobin ហាក់ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមើលទៅនាងហាក់ស្រស់ស្អាតប្លែកជាងពេលមុនទៅទៀត៕