“គូជីវិត” បទថ្មីពីក្រុម Mustache Band មិនត្រឹមតែពីរោះទេ អត្ថន័យក៏ផ្អែមល្ហែមខ្លាំងមិនធម្មតា អ្នកមានគូស្តាប់ហើយប្រហែលជាចង់គិតគូរថ្ងៃរៀបការមិនខាន
សិល្បៈ September 6, 2019 Komsan

អ្នកណាខ្លះជាប្រិយមិត្តអ្នកគាំទ្រក្រុមចម្រៀងបុរសរូបសង្ហា Mustache Band ដែលជាម្ចាស់បទល្បីៗជាច្រើនបទដូចជាបទ “អាក្របី”, “មកក្រោយគេ” និង “បុរសម្នាក់នេះសំខាន់នៅពេលណា” ជាដើម។ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រមិនតិចទេដែលចូលចិត្តស្នាដៃចម្រៀងរបស់ពួកគេ ជាពិសេសពីសំណាក់មិត្តយុវវ័យតែម្តង ដោយក្រុមចម្រៀងមួយនេះគឺជាក្រុមដែលមានសមត្ថភាពមួយដែលពុំគួរមើលរំលង ជាពិសេសរាល់ស្នាដៃបទចម្រៀងតែងតែពីរោះ និងប្រកបទៅដោយអត្ថន័យចាក់ដោតអារម្មណ៍។

បើជាហ្វេនអ្នកគាំទ្រ មុខជាសប្បាយចិត្តមិនខានពេលឮដំណឹងនេះ ព្រោះថាពេលនេះក្រុម Mustache Band បានវិលត្រលប់មកវិញហើយជាមួយស្នាដៃបទចម្រៀងថ្មី “គូជីវិត” ដែលពីរោះប្លែក មិនចាញ់បទមុនៗប៉ុន្មាននោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អត្ថន័យនៃចម្រៀងមួយបទនេះគឺពោរពេញទៅដោយស្នេហាផ្អែមល្ហែម អ្នកមានគូស្តាប់ហើយប្រហែលជាអាចគិតគូចង់រៀបការមិនខាន។ តោះស្តាប់ទាំងអស់គ្នា៖