បទ “ផ្គរលាន់ប៉ៃលិន” សំនៀងដើមរបស់រាជនីសម្លេសមាស រស់ សេរីសុទ្ធា គេយក cover សោះបែរជាហ៊ានចុះកម្មសិទ្ធិជាមួយក្រុមហ៊ុន youtube
សិល្បៈ September 6, 2019 Komsan

មួយរយៈក្រោយនេះ យើងសង្កេតឃើញថាសិល្បៈចម្រៀង Cover នៅតាមប្រព័ន្ធផ្សព្វផ្សាយ យូធូប និងបណ្តាញសង្គមហ្វេសប៊ុក ហាក់រីកដុះដាលជាខ្លាំង ដោយតារាប្រុសស្រីជាច្រើននាក់បានចេញបន្តកន្ទុយគ្នាដើម្បីធ្វើការច្រៀង Cover ជាពិសេសបទមរតកដើមតែម្តង។ តែអ្វីដែលគួរចាប់អារម្មណ៍ និងហួសចិត្តរហូតកើតមានក្តីខឹងសម្បារពីមហាជននោះគឺ ផលិតកម្ម Cover ចម្រៀងមួយដែលមាន Channel ឈ្មោះថា White Band បានរំលោភបំពានកម្មសិទ្ធិបញ្ញាបទមរតកដើម ដោយបានយកបទទាំងនោះទៅស្នើសុំឲ្យតារាចម្រៀងរបស់ខ្លួនធ្វើជាម្ចាស់កម្មសិទ្ធិនៅលើយូធូប។

យោងតាមប្រភពទំព័រ “ក្រុមព្រះសុរិយា” បានរៀបរាប់ឲ្យដឹងថា៖ «ករណីនេះកេីតយូរមកហេីយ​ ហេីយពេលនេះជាលេីកទី២ហេីយ បងប្អូនជួយគិត​ពិចារណាអោយមែនទែន​ មេីលមួយភ្លែតជារឿងលេងសេីច​ តែគិតអោយជ្រៅទៅនិងដឹងថា​ជាបញ្ហាធំហេីយ។ ​យូរៗទៅជា​ បទផ្គរលាន់ប៉ៃលិននេះ​ នាងមុនីលក្ខណ៍​ ជាម្ចាស់ដេីមហេីយ ហេីយcover by រស់​ សេរីសុទ្ធា​ ហេីយកម្មសិទ្ធិបញ្ញា​ white band ទៀត​ ម្ចាស់ថ្លៃហេីយដល់ម្លឹង។ រឿងសរសេរថា​ cover និង​ original អាចជាកំហុសបច្ចេកទេស​ ប៉ុន្តែរឿងយកទៅដាក់ក្នុងក្រុមហ៊ុនយូធូបធ្វេីជារបស់ខ្លួនតេីបែបណាទៅវិញ។កាលលេីកមុនខ្ញុំបានផុសបទដេីមនារីមីនីសំពត់ខេីច​ របស់តារាចម្រៀងប៉ែន​ រ៉ន​ ក៏ជាប់កម្មសិទ្ធិរបស់កញ្ញារូបនេះដែរ​ ឥលូវមេត្តាខាងផលិតកម្មនេះពិនិត្យឡេីងវិញផង! ថ្ងៃក្រោយទៅ​ កូនខ្មែរនិងលែងដឹងពីប្រភពដេីមនៃម្ចាស់ស្មាដៃមិនខាន។ សូមចូលមេីលតិចទៅបងប្អូន!»៕