ទុក្ខជាន់លើទុក្ខ! តារាកំប្លែងនាយក្រិប ជួបទុក្ខធំ បងស្រី និងម្តាយទើបស្លាប់ ធ្វើបុណ្យមិនទាន់ចប់ស្រួលបួលផង ឥឡូវឪពុកស្លាប់ម្នាក់ទៀត គ្រួសារជួបខ្វះខាតគ្មានប្រាក់ធ្វើបុណ្យ
សិល្បៈ September 6, 2019 Komsan

តារាកំប្លែង នាយក្រិប ដែលមហាជនភាគច្រើនបានស្គាល់ថាជាតារាកំប្លែងមានមាឌតូចល្អិត មិនខុសគ្នាពីនាយក្រិនប៉ុន្មាននោះ ពេលនេះកំពុងមានទុក្ខជាទម្ងន់ ដោយក្រុមគ្រួសារស្លាប់បន្តបន្ទាប់គ្នា ថែមទាំងជួបការខ្វះខាតជាច្រើនព្រោះតែក្រុមគ្រួសារក្រីក្រគ្មានប្រាក់។

យោងតាមប្រភពលោក ប៉ែន ចំរ៉ុង បានរៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំបាទជាសិល្បករមួយរូបពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនាយក្រិប ដែលពិតជាពិបាកទទួលយកណាស់ បងស្រីទើបស្លាប់ ម្តាយក៏ស្លាប់ទៀតធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផងឪពុកក៏ស្លាប់ទៀត ថែមទាំងឥឡូវគ្នាកំពុងទីទាល់ក្រទៀត សពទុកនៅផ្ទះគ្មានលុយជួលមេក្រូ អាចារ្យ និងថវិកាចាត់ចែងពិធីបុណ្យសពទេ។ សូមបងប្អូនអ្នកសិល្បៈ និងទស្សនិកជន ពិសេសគឺលោកស្រីប្រធានសមាគមន៍សិល្បៈករខ្មែរ បងស្រី ចន ច័ន្ទលក្ខិណា មេត្តាចូលរួមជួយគាត់តាមសទ្ធាជ្រះថ្លា (នេះជាលេខទូរស័ព្ទនាយក្រឹបផ្ទាល់ 098677275)»៕