ចូលរួមសោកស្តាយ! ឡេង មុន្នីរចនា មានទុក្ខជាទម្ងន់ព្រោះតែអ្នកម្តាយជាទីស្រលាញ់របស់នាងបានទទួលអនិច្ចកម្ម
សិល្បៈ September 5, 2019 Komsan

តារាចម្រៀង​ និងសម្តែងជើងចាស់ ឡេង មុន្នីរចនា ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់តាមរយៈការច្រៀងរាំ យ៉ាងរស់រវើក។ ក្រោយពីបាត់មុខអស់មួយរយៈធំ តារាស្រីរូបនេះបានវិលត្រលប់ចូលពិភពសិល្បៈវិញ ដោយបង្ហាញរូបរាងហាក់កាន់តែស្រស់ស្អាត និងទេពកោសល្យពូកែជាងមុនទៅទៀត។

ថ្មីៗនេះ ឡេង មុន្នីរចនា ហាក់មានទុក្ខជាទម្ងន់ ព្រោះតែបានបាត់បង់អ្នកម្តាយជាទីស្រលាញ់។ យោងតាមប្រភពគណនីហ្វេសប៊ុករបស់នាងបានរៀបរាប់ឲ្យដឹងថា៖ «នាងខ្ញុំ រចនា ព្រមទាំងក្រុមគ្រួសារ សូមគោរពអញ្ជើញ បងប្អូនសិល្បៈករសិល្បៈការនី ព្រមទាំងបងប្អូនដែលរាប់អាននាងខ្ញុំទាំងអស់នៅក្នុង fb ទាំងអស់ដោយអនុគ្រោះ។ សូមគោរពអញ្ជើញចូលរួមបុណ្យសពម្តាយនាងខ្ញុំ ដែលតម្កល់ទុក្ខនៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ដោយអនុគ្រោះផង ពីថ្ងៃនេះរហូតដល់ថ្ងៃសៅរ៏ បូជាសព ម៉ោង៦.០៧ នាទីព្រឹក»៕