អាណិតណាស់ តារាកំប្លែងរូបនេះអស់លទ្ធភាពលាងឈាម ហើយពេលនេះត្រូវការវះកាត់ប្តូរតំរងនោមដែលអាចចំណាយដល់ទៅ ៧ម៉ឺនដុល្លារអាមេរិក
សិល្បៈ September 5, 2019 Komsan

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅលោក ញឹក កុសល ហៅ អាប៉ោយ ចៅតា ដែលធ្លាប់សម្តែងរឿង ថត MV ចម្រៀង និងសព្វថ្ងៃជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍បាយ័ន បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងររយៈពេលជាយូរ ដោយសារតែជម្ងឺខ្សោយតម្រងនោម និងខ្វះឈាមច្រើន។ បន្ទាប់ពីជាសះស្បើយបានមួយរយៈក៏មានប្រភពពីអ្នករួមការងាររបស់តារាកំប្លែង អាប៉ោយ ចៅតា ថា តារាកំប្លែងរូបនេះបានធ្លាក់ខ្លួនឈឺជាថ្មីហើយកាន់តែធ្ងន់ ហើយត្រូវការវះកាត់ប្តូរតំរងនោមដែលអាចចំណាយប្រហែលជា ៧ម៉ឺន ទៅ៨ម៉ឺនដុល្លារអាមេរិកឯណោះ។

យោងតាមគណនីហ្វេសប៊ុក Beco Work Hard បានសរសេររៀបរាប់ថា៖ “គាត់ជាមិត្តល្អបំផុតរបស់ខ្ញុំមកពីវិទ្យាល័យឈ្មោះរបស់គាត់គឺ ញឹក កុសល អាយុ២៥ឆ្នាំ ។ វាជាសំណាងអាក្រក់ណាស់ ព្រោះពេលនេះគាត់មានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងរហើយគាត់ត្រូវទៅមន្ទីរពេទ្យដើម្បីលាងឈាម – ពីរដងក្នុងមួយសប្តាហ៍ បើមិនធ្វើដូច្នេះគាត់នឹងមិនអាចរស់បានយូរទេ ។ គាត់បានចំណាយប្រាក់ទាំងអស់របស់គាត់និងក្រុមគ្រួសាររបស់គាត់សម្រាប់ការលាងឈាម ដូច្នេះឥឡូវនេះគាត់ដាច់លុយហើយ ។ មកដល់ចំណុចនេះគាត់ត្រូវការការវះកាត់ប្តូរតំរងនោមដែលអាចចំណាយប្រហែល ៧០០០០-៨០០០០ ដុល្លារ!

ខ្ញុំមិនដែលលើកដៃ សុំលុយមួយ កាក់ រឺ មួយសេន ឡើយ នៅក្នុងជីវិតខ្ញុំ តែដោយសារគាត់ខ្ញុំសុខចិត្តតែធ្វើបែបនេះ។ ខ្ញុំមិនចង់ឃើញគាត់ស្លាប់ឡើយ ហើយខ្ញុំជឿថាអ្នកក៏មិនចង់ដែរ! សូមបរិច្ចាគលុយហើយអ្នកគ្រប់គ្នាអាចបរិច្ចាគប្រាក់តាមដែលអ្នកអាចធ្វើបាន ។ អ្នកអាចទាក់ទងទៅគណនីហ្វេសប៊ុករបស់គាត់ដើម្បីបរិច្ចាគលុយ ហើយ ខ្ញុំបាន tag គាត់រួចហើយជាមួយpostនេះ រឺ តាមរយៈ ទូរស័ព្ទរបស់គាត់ផ្ទាល់ : 098 707055 សូមជួយចែករំលែកដើម្បីទៅដល់មនុស្សជាច្រើនដែលមានបំណងចង់ជួយដល់មិត្តរបស់ខ្ញុំ សូមអរគុណច្រើន ចំពោះការព្រួយបារម្មណ៌ និង ការជួយ”៕