តែងបុរាណស្អាតប្លែកមើលមិនចង់ស្គាល់! ដល់ពេលមកប្តូរទៅជាតុបតែងខ្លួនជានារីសម័យថ្មីឡូយឆាយ ស៊ីវីល័យបែបនេះ តារាកំប្លែងនាង ចុប ហាក់រឹតតែស្អាតប្លែកមួយបែបទៀត
សិល្បៈ September 5, 2019 Komsan

កាលពីថ្មីៗនេះតារាកំប្លែង​នាង ចុប បានសាងភាពភ្ញាក់ផ្អើលម្តងរួចមកហើយពេញបណ្តាញសង្គមក្រោយពេលដែលរូបនាងបានតុបតែងខ្លួនជាកូនក្រមុំយ៉ាងស្រស់ស្អាត ចំណាំសឹងតែពុំបាន។ ជាធម្មតាយើងតែងឃើញតារាកំប្លែងស្រីរូបនេះ លេងខ្លួនសាមញ្ញធម្មតា ជាមួយកាយវិការកំប្លុកកំប្លែងធ្វើឲ្យបងប្អូនផ្ទះសំណើច ជាពិសេសតាមរយៈវីដេអូកំប្លែងនានា។

ស្រាប់តែមួយរយៈក្រោយនេះនាង ចុប ហាក់តុបតែងខ្លួនប្លែក ព្រោះមិនត្រឹមតែតុបតែងខ្លួនបែបបុរាណប៉ុណ្ណោះទេ នាងក៏បានបង្អួតរាងក្នុងឈុតបែបសម័យស៊ីវិល័យឡូយឆាយ និងស៊ិចស៊ីផងដែរ។ មកបែបសម័យឡូយឆាយបែបនេះ គឺហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរមិនចាញ់ការតែងខ្លួនជាកូនក្រមុំប៉ុន្មាននោះឡើយ។ ចង់ដឹងច្បាស់សូមមើលរូបភាពខាងក្រោមនេះ៖