អាណិតណាស់ តារាកំប្លែង កំប៉ោយ ចៅ តា ទោះខំប្រឹងរកលុយមកលាងឈាមយ៉ាងណា ឈឺម្តងនេះខ្លាំងជាងមុនទៀត
សិល្បៈ September 5, 2019 Komsan

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅលោក ញឹក កុសល ហៅ អាប៉ោយ ចៅតា ដែលធ្លាប់សម្តែងរឿង ថត MV ចម្រៀង និងសព្វថ្ងៃជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍បាយ័ន បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងររយៈពេលជាយូរ ដោយសារតែជម្ងឺខ្សោយតម្រងនោម និងខ្វះឈាមច្រើន។

បន្ទាប់ពីជាសះស្បើយបានមួយរយៈក៏មានប្រភពពីអ្នករួមការងាររបស់តារាកំប្លែង អាប៉ោយ ចៅតា ថា តារាកំប្លែងរូបនេះបានធ្លាក់ខ្លួនឈឺជាថ្មីហើយកាន់តែធ្ងន់ នេះបើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ គឹម ហួរ បានសរសេររៀបរាប់ថា ៖ “បងប្រុសកំប៉ោយ ចៅ តា គាត់ឈឺម្តងនេះខ្លាំងជាងមុនទៀត ជាតិចៗខំប្រឹងរកលុយមកលាងឈាម។ ឥឡូវនេះដល់កម្រិតមួយពិបាកខ្លាំង សូមបងប្អូនដែលស្គាល់ ជួយសួរសុខទុក្ខប្អូនផង តាមលេខផ្ទាល់របស់គាត់ 098707055″៕