តារាសម្តែង ទ្រី តារាវុធ នឹងតំណាងកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី Man Of The Year 2019 នៅប្រទេសមីយ៉ាន់ម៉ា
សិល្បៈ September 4, 2019 Komsan

តារាសម្តែងលោក ទ្រី តារាវុធ ដែលមហាជនស្គាល់ថាជាម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីប្រឡង Freshie ជំនាន់ទី១៥ និងសម្តែងរឿងខ្នាតធំច្រើនដូចជារឿង “កំណត់ហេតុនាងនាថ” , ​”សរសេរ​កន្លោង”, “និស្ស័យ​បង​ប្អូន” និង រឿង “ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍” ជាដើម ហើយសព្វថ្ងៃលោកក៏ជាពិធីករផងដែរ។

ជាមួយនឹងរូបសម្រស់ស្រស់សង្ហា មានសមត្ថភាពមិនធម្មតា តារាសម្តែងរូបនេះក៏បានទទួលឱកាសជាបេក្ខភាពតំណាងប្រទេសកម្ពុជា ចេញទៅប្រកួត Man Of The Year 2019 នៅប្រទេសមីយ៉ាន់ម៉ា ដែលចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ ដោយលោកបានសរសេររៀបរាប់ថា៖ “ជំរាបសួរ ខ្ញុំបាទ ទ្រី តារាវុធ តំណាងអោយប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Man Of The Year នៅប្រទេស មីយ៉ាន់ម៉ានៅថ្ងៃទី 12-21/09/2019 រៀបចំដោយក្រុមហ៊ុន Arise Agency សូមបងប្អូនជួយគាំទ្រក្នុងការ like នឹង share ផង ណាបាទ អរគុណTry Daravuth, Man Of The Year Cambodia 2019″៕ រូបថត ៖ RooSter_KooL Media