ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិ នឹងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
ចំណេះដឹង August 30, 2019 Komsan

បង្កើតមិត្តភក្កិច្រើនមិនមែនជារឿងពិបាកទេ តែស្វែងរកមិត្តដែលល្អម្នាក់សម្រាប់ជីវិតរបស់យើងទើបជារឿងដែលពិបាក ព្រោះពួកគេមិនត្រឹមតែជួយបង្កើតភាពរីករាយ ការលើកទឹកចិត្ត និងក្ដីស្រលាញ់តែប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាចំណែកមួយដែលធ្វើឲ្យយើងគ្រប់គ្នាមានសុខភាពល្អ ទាំងកាយ និងផ្លូវចិត្ត។ ដូច្នេះហើយទើបការសិក្សាមួយបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិញឹកញាប់ និងមានសុខភាពល្អ ជាងអ្នកដែលឯកោ ហើយមិនសូវចេញក្រៅ។

យោងតាមការសិក្សាបង្ហាញថាមិត្តភក្កិជួយអ្នកក្នុងការស្វែងយល់ពីមនុស្ស ដែលអាចយល់ដឹងពីខ្លួនឯង និងអ្នកដទៃបានច្បាស់ ហើយអ្នកកាន់តែយល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែប្រសើរ ដែលវាជារឿងដ៏ល្អមួយសម្រាប់ស្ថានភាពផ្លូវចិត្តរបស់អ្នក។ ជាមួយគ្នានេះដែរមិត្តភក្កិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរឿងជាច្រើនដូចជា ការវាយតម្លៃរបស់អ្នកទៅលើរឿងអ្វីមួយ ផលប៉ះពាល់វិជ្ជមានទៅលើសុខភាពរាងកាយរបស់អ្នក កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងជៀសវាងជំងឺវង្វេងផងដែរ។

ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ ហើយដើរលេងជាមួយពួកគេឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយបង្កើតអនុស្សាវរីយ៍ថ្មីចែករំលែកក្ដីស្រលាញ់ និងពង្រឹងទំនាក់ទំនងរបស់អ្នក ហើយអ្នកនឹងឃើញថាសុខភាពរបស់អ្នកចាប់ផ្តើមប្រសើរឡើង។ប្រភព៖ Brightside