ចំណុចសំខាន់ៗ ដែលអ្នកមិនគួរធ្វើនៅពេលដែលទៅលេងនៅប្រទេសទាំងនេះ
ចំណេះដឹង August 30, 2019 Komsan

ក្រៅពីភាពជឿនលឿន និងការអភិវឌ្ឍន៍ ប្រទេសនីមួយៗលើពិភពលោកតែងតែមានប្រពៃណី និងទំនៀមទម្លាប់ដ៏ត្រចះត្រចង់។ ជាមួយគ្នានេះដែរនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសណាមួយ ត្រូវសិក្សាឲ្យបានច្បាស់ពីរបៀបក្នុងការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។ ខាងក្រោមនេះគឺជារឿងដែលអ្នកមិនគួរធ្វើ នៅក្នុងប្រទេសមួយចំនួន ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ៖ទី១. ប្រទេសថៃ៖ ប្រជាជនថៃមានការគោរព និងស្រលាញ់ព្រះមហាក្សត្រយ៉ាងខ្លាំង ដូច្នេះការដើរជាន់លុយនៅប្រទេសថៃ គឺជារឿងដែលល្មើសនឹងច្បាប់ ព្រោះនៅលើរូបិយប័ណ្ណរបស់ប្រទេសនេះមានរូបព្រះមហាក្សត្រ ដែលពួកគេគិតថាទង្វើនេះជាការប្រាមាថមើលងាយ ស្ដេចរបស់ខ្លួន។

ទី២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសដែលមានទំនៀមទម្លាប់ប្រពៃណីច្រើន ដូចនេះការប្រើដៃឆ្វេងនៅពេល ដោះដូរប្រាក់ កាន់ចំណីអាហារ និងការចាប់ដៃស្វាគមន៍គ្នា គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះគេគិតថាដៃឆ្វេងគេប្រើសម្រាប់តែពេលចូលបន្ទប់ទឹកតែប៉ុណ្ណោះ។ទី៣. ប្រទេសអ៉ីតាលី៖ ប្រទេសអ៉ីតាលី មានការយល់ដឹងច្រើនពីប្រភេទកាហ្វេ ដូចនេះអ្នកមិនត្រូវកុម្ម៉ង់កាហ្វេ លាយជាមួយទឹកដោះគោដូចជា កាហ្វេកាពូឈីណូ បន្ទាប់ពីការទទួលទានអាហារពេលព្រឹកនោះទេ ព្រោះការទទួលទានកាហ្វេនៅទីនោះ មានច្រើនបែប ច្រើនសណ្ឋានទៅតាមពេលវេលា និងទីកន្លែង។

ទី៤.ប្រទេសក្រិច៖ ការពាក់ស្បែកជើងកែងរបស់ភ្ញៀវទេសចរនៅតាមតំបន់វប្បធម៌របស់ប្រទេសក្រិច ត្រូវបានហាមឃាត់ ព្រោះតែធ្វើឲ្យសំណង់ប្រាសាទមានការសឹករិចរឹល មិនតែប៉ុណ្ណោះ ការស្លៀកពាក់មិនសមរម្យនៅតំបន់នោះក៏ជារៀងខុសឆ្គង និងឈានដល់ការចាប់ខ្លួនប្រសិនបើអ្នកមានឥរិយាបទមិនសមរម្យទៀតនោះ។ទី៥. ប្រទេសជប៉ុន៖ ប្រសិបបើអ្នកមានទម្លាប់ក្នុងការឲ្យលុយធីបទៅកាន់អ្នកលើកម្ហូបអាហារ ដោយសារតែការផ្ដល់សេវាកម្មល្អនោះ អ្នកត្រូវឈប់ធ្វើវានៅពេលដែលអ្នកទៅប្រទេសជប៉ុន ព្រោះប្រជាជនជប៉ុនគិតថាការឲ្យលុយធីប ទៅលើសេវាកម្មដែលល្អ មិនមែនជារឿងចាំបាច់ តែអ្នកអាចជំនួសដោយការនិយាយសរសើរពីសេវាកម្មរបស់ពួកគេវិញ។